ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​០២ថៃ្ង​! ​នគរបា​ល​ខេត្ត​កំពង់​ស្ពឺ​ បេីកប្រតិបត្ដិការ​បង្រ្កាប​ករណី​គ្រឿងញៀន​បាន​ ០៤ករណី​ ឃាត់មុខសញ្ញា​ ០៦នាក់​ និង​ដកហូត​វត្ថុតាង​មួយចំនួន​

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​០៦​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន​ ០៦នាក់​ ត្រូវ​បាន​កម្លាំងនគរបាល​ជំនាញ​ស្រុក​សំរោង​ទង​ និងស្រុក​កងពិសី បេីកប្រតិបត្ដិការ​បង្រ្កាប​ករណី​គ្រឿងញៀន​បាន​ ០៤ករណី​ផ្សេងគ្នា​ ដោយ​អនុវត្ត​បទបញ្ជា​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ ដាច់ខាត​មិនត្រូវ​ឲ្យ​ក្រុម​ជនទុ​ច្ចរឹតយកកំពង់ស្ពឺជាទីកន្លែងចែកចាយសារធាតុញៀន​ ពង្វក់​ស្មារតី​យុវជន​ និងប្រជាពលរដ្ឋ​ក្នុងខេត្តកំពង់ស្ពឺ​ ! 

ជាក់ស្ដែង​កងកម្លាំង​បានអនុវត្ដតាមបទបញ្ជាដ៏ក្ដៅគគុក​ និងការ​ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី​ ម៉ាត់​ ធុច​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ ប្រឆាំង​បទ​ល្មើស​គ្រឿ​ង​ញៀន​ បានចង្អុលណែនាំដល់​ ការិយាល័យ​ជំនាញ​ ប្រឆាំ​ង​បទល្មេីស​គ្រឿង​ញៀន​ អធិការ​ដ្ឋាន​នគរបាល​ ក្រុង​-​ស្រុក​ ទាំង០៩​ បន្ដបេីកយុទ្ធនាការបង្រ្កាបក្រុមគ្រឿង​ញៀ​នអោយប្រែពីភូមិ​ ប្រផេះ​ មកជាភូមិ​ ស​ និងបន្ដសហការជា​មួយ​ គណៈកម្មការ​គ្រឿង​ញៀន​ ឃុំ​ សង្កាត់​ ប្ដេជ្ញា​ មិនត្រូវ​ទុ​កអោយបទល្មេីសនេះបន្ដរីករាលដាលជាជម្ងឺ​មហារីក​បា​នជាដាច់ខាត​ ។ 

គួរបញ្ជាក់ថា​ ក្នុងរយៈពេល​០២ថៃ្ង​កន្លងមកនេះ​ កម្លាំង​​អធិការដ្ឋាន​នគរបា​ល​ស្រុក​សំរោង​ទង​ បេីកប្រតិបត្ដិការ​បង្រ្កាប​បាន​ ០៣ករណី​ ឃាត់មុខសញ្ញា​ បា​ន​ ០៥នាក់​ ដកហូត​វត្ថុតាង​មួយចំនួន​។ ជាមួយគ្នានេះ​កម្លាំង​អធិការដ្ឋាន​នគរបា​ល​ស្រុក​គងពិសី​ ក៏បានស្រាវជ្រាវ​បង្រ្កាប​បានមួយករណី​ ឃាត់មុខសញ្ញា​ ម្នាក់​ដកហូត​វត្ថុតាង​មួយចំនួន​ ជនសង្ស័យ​និង​វត្ថុតាង​បានបញ្ជូនទៅការិយាល័យ​ ប្រឆាំងបទល្មេីស​គ្រឿ​ងញៀន​ ដេីម្បី​ចំណាត់ការ​នីតិវិធី​ផ្លូវ​ច្បាប់​បន្ដ៕

ដោយ​៖ តារា


ចែករំលែក៖