ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ៖ ជំរុញឱ្យវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកកាន់តែជោគជ័យ ដើម្បីនាំមុខក្នុងកិច្ចសហប្រតិបត្តិការរវាងអាហ្វ្រិកនិងអន្តរជាតិ

ចែករំលែក៖

 អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៧ ខែមករា  នៅ ទីក្រុង ប្រាហ្សាវីល ក្រោយពីបាន បញ្ចប់ កិច្ចជំនួប ជាមួយ លោក Denis Sassou-Nguesso  ប្រធានាធិបតី សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ   លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ត ចិន និងជា រដ្ឋមន្ត្រី ការបរទេស ចិន បាន ផ្តល់ បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ។

      គេហទំព័រ «CCFR China state-controlled media » អ្នក កាសែត បាន សួរអំពី ផែនការ ស្តីពី ការ អនុវត្ត សមិទ្ធ ផល នៃ កិច្ចប្រជុំកំពូលប៉េកាំងនៃ វេទិកា សហប្រតិបត្តិការ ចិន -អាហ្វ្រិក ដែល ចិន និង កុងហ្គោ ជា សហប្រធាន ផ្លាស់វេន,   លោក Wang Yi បាន ប្រាប់ ថា  ទស្សនកិច្ច លើកនេះ គឺ ក្នុង គោល បំណង ប្រមូល ផ្តុំ គំនិត ឯកភាព ជាមួយ ភាគី កុងហ្គោ ក្នុងការ ជំរុញ ការ លើក កម្ពស់ កម្រិត នៃ វេទិកា ។ បន្ទាប់ ពី បាន ពិគ្រោះពិភាក្សា យ៉ាងពេញលេញ   យើង បាន ដើរដល់ គំនិត ឯកភាព ជា មូលដ្ឋាន ចំនួន ៣ ស្តីពី ការអនុវត្ត សមិទ្ធផល នៃ កិច្ចប្រជុំកំពូល ៖  ទីមួយ ធ្វើការតាម ទិសដៅសំខាន់ នៃ “ការធ្វើទំនើបកម្ម ចំនួនប្រាំមួយ”  ដែលលើកឡើង ដោយ លោក Xi Jinping   ប្រធានរដ្ឋចិន  ដើម្បី បង្កើន ការតភ្ជាប់ គ្នា នៃ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ និង ការផ្លាស់ប្តូរ បទពិសោធ អភិបាលកិច្ច   ក្នុង ន័យ បង្កើន ការយល់ដឹង ពីគ្នា ឱ្យ កាន់តែច្រើន និង បន្ថែម កម្លាំង ចលករ ឥតឈប់ឈរ ក្នុង ការ កសាង អនាគត កាន់តែទូលំទូលាយ សម្រាប់ ការអភិវឌ្ឍ ទំនាក់ទនង ចិន- អាហ្វ្រិក ។ ទីពីរ បំពេញ បន្ថែម ខ្លឹមសារ សម្រាប់ ស្មារតី សហប្រតិបត្តិការ មេត្រីភាព ចិន-អាហ្វ្រិក រួមគ្នាកសាង មាគ៌ាដ៏ ត្រឹមត្រូវ នៃ ការផ្លាស់ប្តូរ រវាង ប្រទេស និង ប្រទេស ។ ទីបី  ផ្តោតលើ សកម្មភាព ភាពជាដៃគូ ចំនួន ១០ នៃការធ្វើ ទំនើបកម្ម រវាង ចិន និង អាហ្វ្រិក កំណត់ ទិសដៅ ជា អាទិភាព និង គម្រោងសំខាន់ៗ៕

ដោយ ៖ សិលា


ចែករំលែក៖