ព័ត៌មានទាន់ហេតុការណ៍៖

បុរស​៣នាក់​​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​ បន្ទាប់​ពី​ផឹក​ស៊ី​ក្នុង​ហាង​ បង្ក​ហិង្សា​វាយ​គ្នា​ឯង

ចែករំលែក៖

  ភ្នំពេញ៖ បុរសបីនាក់ត្រូវជាមិត្តភក្ដិនឹងគ្នាបានចូលផឹកស៊ីក្នុងហាងមួយកន្លែង​លុះ​នៅពេល​ផឹក​ស្រវឹង​រៀងៗខ្លួនស្រាប់តែទាស់ពាក្យសម្តីគ្នាឯង​ បង្ក​ចេញ​ទៅ​ជា​ហិង្សា​ បណ្ដាលឲ្យបែកក្បាលពីរនាក់ ចំណែក​ម្នាក់ទៀតនិយាយគ្នាមិនស្ដាប់ បម្រុង​តដៃ​ជា​សមត្ថកិច្ច​ពេល​ចុះ​ទៅ​ អន្តរាគមន៍​ ក៍ត្រូវបានវ៉ៃខ្នោះបញ្ជូនទៅប៉ុស្តិ៍នគរបាល​ទួលស្វាយព្រៃទី១​ ដើម្បីធ្វើការសួរនាំតាមនីតិវិធី ។ 

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​១១និង៣០នាទី​យប់​ ថ្ងៃ​ទី​៧ខែ​មករា​ឆ្នាំ​២០២៥​ ចំណុចហាងផឹកស៊ី​យីហោ​ comfod (ខមហ្វត)​ ទល់មុខនិងវិទ្យាល័យទួលស្វាយព្រៃ​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺមាន​បុរសបីនាក់គឺសុទ្ធតែជាមិត្តភក្ដិនឹងគ្នាបានចូលផឹកស៊ី​នៅ​ហាង​ខាងលើនោះ​ លុះផឹកស៊ីស្រវឹងធ្លាក់ភ្នែក​រៀង​ៗខ្លួន​  មិនដឹងថាទាស់ពាក្យសម្តីអ្វីនឹងគ្នាទេ​ ស្រាប់​តែ​កេីត​ចេញ​ទៅ​ជា​ហិង្សា​ គប់​ចាន​ហោះ​ កែវ​ហេីរ​ទៅវិញទៅមក​ នៅក្នុងហាងបណ្តាលឲ្យរបួសបែកក្បាលពីរនាក់​ចំណែក​ម្ខាងទៀត​អត់​របួស​នោះ​ទេ​ ព្រោះ​គ្រាន់​តែ​ជា​អ្នក​ជួយ​ឃាត់​ កុំអោយ​ឈ្លោះ​គ្នា​បន្ត​ទៀត​   

​ ប្រភព​បន្ត​ទៀត​ថា​ បន្ទាប់​ពី​កេីត​ចេញ​ទៅ​ជា​ហេតុការណ៍​បែបនេះ​ ខាង​សន្តិសុខបានដេញបុរសទាំងបីនាក់ឲ្យចេញក្រៅក៏ស្រាប់តែបុរសបីនាក់នោះបានរត់ដេញវាយគ្នាប្រសាចពេញផ្លូវ​ ដោយ​ប្រើ​សុទ្ធ​តែ​ខ្សែ​ក្រវាត់​ រហូតទាល់តែសមត្ថកិច្ច​ មូលដ្ឋាន​ចុះ​ទៅ​ដល់​និយាយហាមឃាត់មិនឲ្យបង្កអំពើហិង្សា​កេីត​ឡេីង​ទៀត​ ស្រាប់​តែ​បុរស​ទាំងនោះមិនស្ដាប់នោះ​ នៅតែទាញខ្សែក្រវាត់វ៉ៃគ្នាទៅវិញទៅមករហូតទាល់តែកម្លាំងសមត្ថកិច្ចជាច្រេីន​នាក់​ អន្តរាគមន៍​ ចុះទៅដល់ឃាត់សួរនាំ ក៍បុរស​ទាំង​៣នាក់​នោះ​ បម្រុងតដៃជាមួយនឹងសមត្ថកិច្ចទៀតដែលត្រូវបានគេប្រើធម៌ក្ដៅចាប់វាយខ្នោះបុរសទាំងបីនោះ​ ដោយ​មានពីរនាក់រងរបួសបែកក្បាលនិងម្នាក់ទៀតអត់មានរងរបួស​ រួម​ទាំង​វត្ថុ​តាង​ខ្សែ​ក្រវាត់​១​ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១​ ដើម្បីចាត់ការតាមនីតិវិធីតែម្ដងទៅ​ ។ 

    ពាក់ព័ន្ធ​ករណី​ខាងលើនេះភាគី​បុរស៣​នាក់​មិនទាន់បានសង​សំណង​ថ្លៃ​ការ​ខូចខាត​ សំភារៈ​ក្នុង​ហាង​នៅ​ឡើយទេ​ នៅពេល​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នោះ​ 

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖