អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពេលថ្មីៗកន្លងទៅនេះ សហគ្រាសបរទេសជាច្រើន ក្នុងនោះរួមមានប្រទេសជប៉ុន អាល្លឺម៉ង់ បារាំងនិងម៉ាឡេស៊ីជាដើមបានប្រកាសជាបន្តបន្ទាប់នូវការបង្កើនទុនវិនិយោគនៅប្រទេសចិន។មានអ្នកវិភាគសម្គាល់ថា ប្រការនេះឆ្លុះបញ្ចាំងពីឧត្តមភាពខាងខ្សែសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់និងឱកាស
ទីផ្សាររបស់ប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី៩ខែមករា ពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន លោកGuo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការដែលសហគ្រាសបរទេសបង្កើនទុនវិនិយោគនៅប្រទេសចិនបានបញ្ជាក់ម្តងទៀតនូវធាតុពិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះរវាងចិននិងបរទេស។ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២៤ សហគ្រាសវិនិយោគទុនពីបរទេសដែលបង្កើតថ្មីនៅប្រទេសចិនមានចំនួនលើសពី៥ម៉ឺនសហគ្រាស ដែលកើនឡើង៨.៩% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
គេហទំព័រ «CCFR China state-controlled media » ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អត្រាទទួលបានផលចំណេញពីការបណ្តាក់ទុនវិនិយោគផ្ទាល់នៅប្រទេសចិនរបស់ពាណិជ្ជករបរទេសគឺមានចំនួន៩%ដែលនាំមុខគេលើទូទាំងពិភពលោក។
គេហទំព័រ «CCFR China state-controlled media » លោកបានបន្តថា សេដ្ឋកិច្ចចិនកើនឡើងដោយភាពនឹងនរ កម្រិតបើកចំហត្រូវបានពង្រីកឥតឈប់ឈរ ទាំងនេះគឺជាឧត្តមភាពធំជាងគេរបស់ប្រទេសចិនដែលធ្វើឱ្យសហគ្រាសបរទេសបង្កើនទុនវិនិយោគនៅប្រទេសចិន៕
ដោយ ៖ សិលា