ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិនបានដាក់បញ្ចូលអង្គភាពអាមេរិកចំនួន ៧ ទៅក្នុង“បញ្ជីអង្គភាពដែលមិនអាចទុកចិត្តបាន”

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នកយកព័ត៌មានបានទទួលដំណឹងពីក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ១៤ខែមករាឱ្យដឹងថា យន្តការការងារនៃ“បញ្ជីអង្គភាពដែលមិនអាចទុកចិត្តបាន”ចេញសេចក្តីប្រកាសនៅថ្ងៃដដែលដោយសម្រេចចិត្តដាក់បញ្ចូលអង្គភាពអាមេរិកចំនួន ៧ ទៅក្នុង“បញ្ជីអង្គភាពដែលមិនអាចទុកចិត្តបាន”។

គេហទំព័រ «CCFR China state-controlled media » អង្គភាពចំនួន៧របស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងករណីលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់គឺ ក្រុមហ៊ុន Inter-Coastal Electronics,  ក្រុមហ៊ុន System Studies & Simulation, ក្រុមហ៊ុនIronMountain Solutions、ក្រុមហ៊ុនApplied Technologies Group、ក្រុមហ៊ុនAxient、ក្រុមហ៊ុនAnduril Industriesនិងក្រុមហ៊ុនMaritime Tactical Systems៕

ដោយ ៖ សិលា


ចែករំលែក៖