ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបានបេីករថយន្តម៉ាកកាម៉ារីហាយប្រ៊ីដជ្រុលទៅបុុកនិងក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ចំណុចស្តុបក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្តម កែងផ្លូវ៤៦៦សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាកកាម៉ារីហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA 8252 បេីកធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជេីងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុ សង្ស័យថាអ្នកបេីកបរស្រវឹងទើបធ្វើឲ្យរថយន្តរេចង្កូតជ្រុលទៅបុុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតបាក់ខ្ទាតទ្រង់ទ្រាយអស់ចំនួន២កង់ ព្រមទាំងធ្វើឱ្យរថយន្តរងការខូចខាតផែ្នកខាងមុខចំហៀងខាងឆ្វេង បាក់រទិលកង់ទៅមុខលែងរួច ។
ដោយឡែកអ្នកបេីកបរអត់មានរងរបួសត្រូវសមត្ថកិច្ចឃាត់ប្រគល់ឱ្យផ្នែកជំនាញចរាចរណ៍វាស់ជាតិអាល់កុលផងដែរ ។
ក្រោយពេលកេីតហេតុ នៅសល់តែរថយន្តត្រូវសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយ ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច