ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ផ្ញើកាតជូនពរឆ្នាំថ្មីប្រពៃណីចិនចំពោះមិត្តនៅរដ្ឋIowaសហរដ្ឋអាមេរិកវិញ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៧ខែមករា លោក Xi Jinping ប្រធាន រដ្ឋ ចិន បាន ផ្ញើកាត ជូនពរ ឆ្នាំ ថ្មីប្រពៃណីចិន ចំពោះ មិត្ត នៅរដ្ឋ Iowa សហរដ្ឋ អាមេរិកវិញ ដើម្បីសម្តែង ការ ជូនពរ នៅថ្ងៃបុណ្យ ។ លោក Xi Jinping បាន ថ្លែង ថា ៤០ឆ្នាំមុន ខ្ញុំ ធ្លាប់ទៅបំពេញទស្សានកិច្ច នៅ រដ្ឋ Iowa ដ៏ស្រស់ស្អាត ហើយ ទទួល បាន បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅពីមិត្តទាំង ឡាយ ធ្វើ ឱ្យ ខ្ញុំនៅ តែ ចងចាំ យ៉ាង ច្បាស់ ។ ប្រទេស ទាំង ពីរ ចិន និង អាមេរិក មាន ផលប្រយោជន៍រួមនិង ចន្លោះ សហ ប្រតិបតិ្តការយ៉ាង ទូលំទូលាយ ដូច្នេះអាច ក្លាយទៅជា ដៃគូនិង មិត្តភក្តិ អាច ជួយដល់គ្នាទៅវិញទៅមក អាចទទួល បាន វិបុលភាពរួម និង ផ្តល់ ផល ប្រយោជន៍ដល់ ប្រទេស ទាំង ពីរ ក៏ដូច ជា ពិភពលោកទាំង មូល ផង ដែរ ។ 

គេហទំព័រ «CCFR China state-controlled media » រំពឹង ថា ប្រជាជន នៃ ប្រទេស ទាំង ពីរនឹង ធ្វើ ការ ប្រាស្រ័យទាក់ទងនិង ការ ផ្លាស់ប្តូរ ឱ្យ បាន កាន់តែច្រើន រួម គ្នា ចារទំព័រថ្មីអំពីរឿងរ៉ាវមេត្រីភាពរវាងប្រជាជននៃ ប្រទេស ទាំងពីរ ដើម្បីរួម ចំណែក ថ្មី ដល់ ការ អភិវឌ្ឍ ទំនាក់ទំនង រវាង ចិន និង អាមេរិក ។

        គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា ពេល មុន នេះ មិត្ត នៅរដ្ឋ Iowa សហរដ្ឋ អាមេរិកធ្លាប់ រួម គ្នា ផ្ញើ កាតជូនពរ ឆ្នាំ ថ្មី ប្រពៃណីចិន ចំពោះ លោក Xi Jinping ប្រធាន រដ្ឋ ចិន ដើម្បីសម្តែង ការ ជូនពរ ឆ្នាំ ថ្មីឆ្នាំ ម្សាញ់ ព្រម ទាំង រំពឹង ទុកអាច បំពេញទស្សនកិច្ច នៅប្រទេស ចិន ម្តងទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖