ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើដំណោះស្រាយផ្លូវច្បាប់មួយដែលអាចតម្រូវឲ្យ ម្ចាស់ក្រុមហ៊ុន Metaរបស់ Facebook និង Instagram បង់ប្រាក់ប្រហែល 25 លានដុល្លារ។
កលោក Donald Trump បានប្តឹងលោក Mark Zuckerberg ដោយសារតែ Facebook បានផ្អាកគណនីរបស់គាត់ក្នុងឆ្នាំ 2021 តែនៅខែកក្កដាឆ្នាំ 2024 ក្រុមហ៊ុន Meta បានបើកឲ្យ គណនី Facebook និង Instagram របស់ Trump ដំណើរការវិញ ដើម្បីប្រើប្រាស់យុទ្ធនាការផ្សព្វផ្សាយបោះឆ្នោតប្រធានាធិបតីអាមេរិក។
ដំណោះស្រាយដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយ Wall Street Journal ឲ្យដឹងថា ប្រាក់ប្រហែល 22 លានដុល្លារនៃការទូទាត់នឹងយកទៅចូលមូលនិធិសម្រាប់បណ្ណាល័យប្រធានាធិបតី Trump ។ប្រាក់ដែលនៅសល់ត្រូវបានប្រើដើម្បីរ៉ាប់រងថ្លៃដើមផ្លូវច្បាប់និងដើមបណ្តឹងផ្សេងទៀតដែលបានចុះហត្ថលេខាលើពាក្យបណ្តឹង។ ក្រុមហ៊ុន Meta នឹងមិនទទួលស្គាល់កំហុសទេ។
អស់រយៈពេលជាច្រើនឆ្នាំមក លោក Trump បានរិះគន់យ៉ាងខ្លាំងទៅលើលោក Zuckerberg និង Facebook ដោយ Facebook ថាជាវេទិការ “ប្រឆាំងនឹង Trump” ក្នុងឆ្នាំ 2017 ។ ទំនាក់ទំនងរបស់ពួកគេកាន់តែជូរចត់បន្ទាប់ពីគណនីរបស់ប្រធានាធិបតីត្រូវបានហាមឃាត់។ គាត់បានហៅ Facebook ថាជា “សត្រូវរបស់ប្រជាជន” នៅក្នុងខែមីនា ឆ្នាំ 2024។
ទោះបីជាយ៉ាងណាក៏ ក្រុមហ៊ុន Meta បានបរិច្ចាគ 1 លានដុល្លារដល់មូលនិធិសម្ពោធសម្រាប់ Trump ។ លោក Zuckerberg គឺជាភ្ញៀវនៅក្នុងពិធីសម្ពោធរបស់លោក Trump នៅវិមាន Capitol របស់សហរដ្ឋអាមេរិកកាលពីដើមខែនេះ ដែលអង្គុយក្បែរមហាសេដ្ឋីបច្ចេកវិទ្យាពិភពលោកផ្សេងទៀត៕
ដោយ៖ធីរីណា