ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចការដែលចាំបាច់ត្រូវធ្វើ— រឿងរ៉ាវចូលឆ្នាំថ្មីចិនរបស់លោក Xi Jinping

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចូលឆ្នាំថ្មីចិន តើត្រូវត្រៀមអ្វីខ្លះ?  ចាំបាច់ត្រូវត្រៀមកាដូរបស់របរចូលឆ្នាំ ទៅជួបនឹងមនុស្សដែលយកចិត្តទុកដាក់ ។

  អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សម្រាប់លោក Xi Jinping  ប្រធានរដ្ឋចិន   កិច្ចការមួយដែលចាំបាច់ត្រូវធ្វើមុនចូលឆ្នាំចិនគឺចុះមូលដ្ឋានសួរសុខទុក្ខប្រជាជននិងកម្មាភិបាល ដើម្បីចង់ដឹងថាតើអ្នកទាំងអស់គ្នាហូបចុកយ៉ាងដូចម្ដេច រស់នៅយ៉ាងដូចម្តេច ឆ្លងឆ្នាំថ្មីចិនបានល្អឬអត់ ស្ដាប់អំពីការប្រមូលផល និងបំណងប្រាថ្នារបស់ប្រជាជន។ 

   អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ការដ្ឋាន  តំបន់ភ្នំ វាលស្មៅ  ទីក្រុងចំណាស់ ភូមិជនជាតិភាគតិច សួនវប្បធម៌  ។ល។  លោក Xi Jinping បានទៅសួរសុខទុក្ខមនុស្សជាច្រើន   មនុស្សកាន់តែច្រើនបានចងចាំពីប្រសាសន៍ដ៏កក់ក្តៅរបស់លោក ៖ «  ៥៦ ជនជាតិ ដូចផ្កា ៥៦ ទង ប្រជាជាតិចិនគឺជាមហាគ្រួសារមួយ ការកសាងប្រទេសទំនើបសង្គមនិយម មិនអាចបោះបង់ចោលជនជាតិណាមួយឡើយ» 

  អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលចូលឆ្នាំថ្មីចិន ប្រជាជនចិនមានបំណងប្រាថ្នាជាទូទៅមួយគឺសង្ឃឹមថា ជីវភាពរស់នៅកាន់តែល្អប្រសើរ  ហើយប្រទេសជាតិសុខសាន្តរីកចម្រើន។

 អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ បក្សកុម្មុយនីស្តចិនដែលស្ថិតក្រោមការដឹកនាំរបស់លោក Xi Jinping   មានគំនិតឯកភាពយ៉ាងខ្ពស់ចំពោះកិច្ចការដែលបក្សកាន់អំណាចមួយចាំបាច់ត្រូវធ្វើឱ្យបានល្អ    ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយសុភមង្គល  ជាកិច្ចការចម្បង។

        អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តម្កល់ទុកប្រជាជនក្នុងចិត្ត   ជើងដើរលើមាគ៌ាសច្ចធម៌ ដូចនេះមានទំនុកចិត្តខ្លាំង  ហើយពោរពេញដោយកម្លាំង៕

  រូបភាព  

△កុមារតូចៗនៅភូមិភាគស្វយត្ន Xinjiang ចូលរួមសម្តែងរបាំក្នុងកម្មវិធីរបស់អ្នកភូមិ ដើម្បីអបអរស្វាគមន៍បុណ្យចូលឆ្នាំថ្មីចិន

△អ្នកភូមិនៃទីក្រុង Tianjin ព្យួរអក្សរ សំណាង ដើម្បីអបអរទទួលបុណ្យចូលឆ្នាំថ្មីចិន

△នៅសាលរង់ចាំនៃស្ថានីយរថភ្លើងក្រុង Zhengzhou អ្នកដំណើរសួរព័ត៌មានជិះឡាននៅកន្លែងសេវាកម្ម

△នៅភូមិ Yuangudui ស្រុក Weiyuan ខេត្តGansu  អ្នកភូមិព្យួរចង្កៀងគោម និងហាត់សមកម្មវិធីសម្តែងអបអរឆ្នាំថ្មីចិន

△ ក្នុងផ្លូវក្រោមដីនៃផ្លូវដែក Beijing-Tangshang កម្មករមមាញឹកនឹងការតភ្ជាប់បំពង់លូ

△គ្រូបង្រៀននៅសាលាអប់រំពិសេសក្រុង Huhehaote ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុងបានធ្វើការផ្លាស់ប្ដូរគ្នា

△ទេសភាពតាមផ្លូវវប្បធម៌បុរាណ Liulichangនៃក្រុងប៉េកាំង

  រូបភាព  

△មុនចូលឆ្នាំថ្មីចិនឆ្នាំ២០២៥   លោក Xi Jinping បានចុះសួរសុខទុក្ខតាមមូលដ្ឋាននៃខេត្ត Liaoning  ដែលស្ថិតនៅតំបន់ភាគឦសានចិន

△មុនចូលឆ្នាំថ្មីចិនឆ្នាំ២០១៣ នៅភូមិ Yuangudui ខេត្តGansu  លោក Xi Jinping បានចុះក្នុងភូមិសំណេះសំណាលជាមួយសមាជិកបក្សដែលអាយុលើសពី៨០ឆ្នាំ ដើម្បីឈ្វេងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃ

△មុនចូលឆ្នាំថ្មីចិនឆ្នាំ២០១៨ លោក Xi Jinping ចុះសួរសុខទុក្ខតាមផ្ទះអ្នកភូមិក្រីក្រខ្លាំងក្នុងភូមិSanhe ខេត្ត Sichuan 

△មុនចូលឆ្នាំថ្មីចិនឆ្នាំ២០២១ លោក Xi Jinping បានទៅដល់ខេត្តGuizhou ដើម្បីពិនិត្យបរិស្ថានអេកូឡូស៊ីតាមដងទន្លេWujiang

△មុនចូលឆ្នាំថ្មីចិនឆ្នាំ២០២៤  លោក Xi Jinping បានចុះត្រួតពិនិត្យតាមផ្លូវវប្បធម៌បុរាណដែលជាតំបន់ទេសចរណ៍នៅក្រុង Tianjin៕

ដោយ ៖ សិលា


ចែករំលែក៖