ក្រុមបិសាចក្រហម Manchester United បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Europa League ខណៈដែល Kobbie Mainoo រកបានមួយគ្រាប់ និង assist មួយគ្រាប់ទៀតដើម្បីជួយក្រុមរបស់លោក Ruben Amorim ឱ្យឈ្នះលើក្រុមម្ចាស់ផ្ទះ FCSB ២ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ មករានេះ។
បន្ទាប់ពីការប្រកួតរយៈពេល៦០នាទី ការបញ្ជូនបាល់ទាបរបស់ Bucharest Mainoo ទៅឲ្យខ្សែការពារស្លាប Diogo Dalot ស៊ុតបញ្ចូលទីបានសម្រេចនាំមុខ។ ៨នាទីក្រោយមក ខ្សែបម្រើជម្រើសជាតិអង់គ្លេស Mainoo បានរកគ្រាប់បាល់បញ្ចូលទី១គ្រាប់ទៀតពីការកាត់បាល់របស់កីឡាករ Alejandro Garnacho នៅនាទីទី៦៨។
លោក Amorim បានជ្រើសរើស Mainoo ក្នុងជម្រើសដំបូង ហើយខ្សែបម្រើរូបនេះបានផ្តល់ឱកាសសម្រាប់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ជាមួយនឹងគ្រាប់បាល់ដំបូងរបស់គាត់ក្នុងរដូវកាលនេះ ដោយមិនបានស៊ុតបញ្ចូលទីចាប់តាំងពីការឈ្នះរបស់ United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរដូវកាលមុន។
ក្រុមបិសាចក្រហមបានបញ្ចប់ការប្រកួតជម្រុះក្នុងចំណាត់ថ្នាក់លេខ៣ ដោយមិនចាញ់សោះ ដោយ៨ប្រកួត ឈ្នះ៥ និងស្មើ៣ ហើយនឹងត្រូវលេងមួយក្រុម Real Sociedad, Galatasaray, AZ Alkmaar ឬ FC Midtjylland ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្នុងខែមីនាខាងមុខ។
Man Utd បានជៀសវាងការប្រកួតជម្រុះ Playoff ២ជើងក្នុងខែកុម្ភៈ ដែលបន្ទាប់ពីការប្រកួតលោក Amorim បាននិយាយថា “ពិតជាមានសារៈសំខាន់ ដើម្បីផ្តល់ឱ្យកីឡាកររបស់គាត់នូវពេលវេលាបន្ថែមទៀតដើម្បីហ្វឹកហាត់ និងបង្កើតទំនាក់ទំនង” ៕
ដោយ៖ភារៈ