ការប្រកួតជម្រុះ League Stage បានបញ្ចប់ហើយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ មករានេះ ដោយរកឃើញ១៦ក្រុមដែលឡើងទៅកាន់វគ្គបន្ត ដោយមិនចាំបាច់លេងក្នុងវគ្គ Playoff។
ចំណែក១៦ក្រុមទៀតដែលឈរចំណាត់ថ្នាក់ពីលេខ៩ ដល់លេខ២៤ និងត្រូវលេងក្នុងវគ្គ Playoff ចំនួន២ជើងគឺក្នុងទឹកដី និងក្រៅទឹកដី។ ដោយឡែកក្រុមដែលឈរចំណាត់ថ្នាក់លេខ២៥ទៅគឺអស់សិទ្ធិក្នុងការលេងនៅ Europa League ទៀតហើយ។ ខាងក្រោមនេះគឺជាក្រុមដែលកក់កៅអីវគ្គ១៦ក្រុម, វគ្គ Playoff និងក្រុមដែលជ្រុះចេញពី Europa League សម្រាប់រដូវកាល ២០២៤-២០២៥៖
ក្រុមកំពូលទាំង៨មានសិទ្ធិលេងនៅជុំទី១៦ដោយស្វ័យប្រវត្តិ៖ 1. Lazio, 2. Athletic Bilbao, 3. Manchester United, 4. Tottenham Hotspur, 5. Eintracht Frankfurt, 6. Olympique Lyonnais, 7. Olympiacos, 8. Rangers។
ក្រុមដែលត្រូវលេងក្នុងវគ្គ Playoff ក្នុងចំណាត់ថ្នាក់លេខ៩ដល់លេខ២៤ ដោយលេងចំនួន២ជើង(ក្រៅ និងក្នុងដី) មាន៖ 9. Bodo/Glimt, 10. Anderlecht, 11. Steaua Bucharest, 12. Ajax Amsterdam, 13. Real Sociedad, 14. Galatasaray, 15. AS Roma, 16. Viktoria Plzen, 17. Ferencvaros, 18. Porto, 19. AZ Alkmaar, 20. Midtjylland, 21. Union SG, 22. PAOK, 23. FC Twente, 24. Fenerbahce។
ក្រុមដែលត្រូវធ្លាក់ចេញពីការប្រកួត Europa League ពីចំណាត់ថ្នាក់លេខ២៥ដល់ទី៣៦ដូចជា៖ 25. Braga, 26. Elfsborg, 27. Hoffenheim, 28. Besiktas, 29. Maccabi Tel-Aviv, 30. Slavia Prague, 31. Malmoe, 32. RFS, 33. Ludogorets, 34. Dynamo Kyiv, 35. Nice, 36. Qarabag ៕
ដោយ៖ភារៈ