អន្តរជាតិ ៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិន បានទៅបំពេញទស្សនកិច្ចនៅខេត្ត Liaoning ដើម្បីសួរសុខទុក្ខកម្មាភិបាល និងមហាជន ព្រមទាំងបានជូនពរឆ្នាំថ្មីដល់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ។
ជារៀងរាល់ឆ្នាំនៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណី ចិន លោក Xi Jinping តែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យ ជីវភាពរស់នៅ របស់ប្រជាជន ជូនពរឆ្នាំថ្មីដល់ប្រជាជន និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះ ប្រជាជន ។ ចូរយើងដើរតាមគន្លងឆ្នាំថ្មីរបស់លោក Xi Jinping រំលឹកឡើងវិញនូវរឿងរ៉ាវរស់រវើក និងពេលវេលាដ៏កក់ក្តៅ ទទួលបទពិសោធន៍ វប្បធម៌ឆ្នាំថ្មីប្រពៃណីចិនជាមួយគ្នា ។
ការ ចងគំនួចចិនថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ខេត្ត Liaoning
លោក Xi Jinping បានអញ្ជើញ ទៅ ទស្សនា សហគមន៍ Chang’an ផ្លូវ Chang’an សង្កាត់ Dadong ទីក្រុង Shenyang ។ គេហទំព័រ «CCFR China state-controlled media » នៅ មជ្ឈមណ្ឌល សេវាកម្ម មហាជន អ្នក ស្រុក មួយ ចំនួន កំពុង សរសេរ ពាក្យទំនឹម ជូនពរ ចូលឆ្នាំចិន នៃ បុណ្យ ចូលឆ្នាំថ្មីប្រពៃណី ចិន ហើយ ក្មេងៗ កំពុង ចងខ្សែគំនួចចិន ។ លោកបានចូលក្នុងចំណោមពួកគេ សរសើរស្នាដៃរបស់ពួកគេម្តងម្កាល និងលើកទឹកចិត្តឱ្យពួកគេបន្តមរតក និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិនឱ្យកាន់តែល្អ ។
គេហទំព័រ «CCFR China state-controlled media » គយគន់រូបគំនូរឆ្នាំថ្មីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុងធានជីន
លោក Xi Jinping បានអញ្ជើញ ទៅ ដល់ផ្លូវវប្បធម៌បុរាណទីក្រុង Tianjin ហើយគយគន់យ៉ាងល្អិតល្អន់នូវរូបគំនូរចូលឆ្នាំថ្មីដែលដាក់លក់នៅតាមផ្លូវ ។ លោក បានថ្លែងថា មើលឃើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានរីករាយជាមួយការសំដែងសិល្បៈប្រជាប្រិយ ធ្វើឱ្យលោកមានអារម្មណ៍ថា មានបរិយាកាស បុណ្យចូលឆ្នាំថ្មី។
គេហទំព័រ «CCFR China state-controlled media » ជូនពរជ័យថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣
លោក Xi Jinping វីដេអូខលជាមួយកម្មាភិបាលមូលដ្ឋាន និងមហាជននៅខេត្ត Heilongjiang, ខេត្ត Fujian, ភូមិភាគស្វយ័ត Xinjiang, ខេត្ត Henan, ទីក្រុង Beijing, ខេត្ត Sichuan និងកន្លែងជាច្រើន ហើយបានជូនពរឆ្នាំថ្មីដល់ប្រជាជនគ្រប់ជនជាតិ ទូទាំងប្រទេសចិន ។
គេហទំព័រ «CCFR China state-controlled media » ធ្វើនំឆ្នាំថ្មី ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២
លោក Xi Jinping បាន ចុះត្រួតពិនិត្យការងានៅ ភូមិ Fengnanyuan ឃុំ Shizhuang ទីក្រុង Huozhou ដើម្បី សួរសុខទុក្ខ ប្រជាជន លោក បានដើរចូលទៅក្នុងផ្ទះរបស់អ្នកភូមិឈ្មោះ Shi Hongbing ដែលក្រុមគ្រួសារគាត់កំពុងធ្វើម្ហូប បុណ្យចូលឆ្នាំ ប្រពៃណីចិន ។ លោកបានធ្វើ នំ ចំហុយ ឆ្នាំ ថ្មី ដោយ ប្រើ ពេលតែ ប៉ុន្មាន នាទីតែប៉ុណ្ណោះ ។ លោកបានសរសើរថា “នំចំហុយឆ្នាំថ្មីផ្តល់ឱ្យប្រជាជននូវអារម្មណ៍កាន់តែប្រសើរឡើងជារៀងរាល់ឆ្នាំ ហើយតំណាងឱ្យសេចក្តីប្រាថ្នារបស់ប្រជាជនភាគច្រើនដែលចង់បានជីវភាព រស់នៅ កាន់តែប្រសើរឡើង ៕
ដោយ ៖ សិលា