អន្តរជាតិ ៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាម ស្ថិតិ ដែល ក្រសួង ពាណិជ្ជកម្ម អាមេរិក បាន ផ្សាយនៅ ថ្ងៃទី ៣០ ខែ មករា បាន ឱ្យដឹងថា កំណើន GDP អាមេរិក នៅ ឆ្នាំ២០២៤ គឺ ២,៨% បាន ធ្លាក់ ចុះ ០,១% បើ ធៀប នឹង ឆ្នាំ២០២៣ ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃដដែល លោក ត្រាំ ប្រធានាធិបតី អាមេរិក បាន អះអាងថា ពី ថ្ងៃទី ១ ខែ កុម្ភៈ ឡើងទៅ លោក នឹង យក ពន្ធគយ ចំនួន ២៥% ទៅលើ ផលិតផល ដែលនាំចូលពី ម៉ិកស៊ិកនិង កាណាដា ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃ ដដែល លោក Lula ប្រធានាធិបតី ប្រេស៊ីល បាន ថ្លែង ថា ទំនាក់ទំនង អន្តរជាតិ គួរ ឈរលើ មូលដ្ឋាន គោរពគ្នា ទៅវិញទៅមក។ បើសិនជាអាមេរិកតំឡើង អត្រា ពន្ធគយ ចំពោះ ប្រេស៊ីល នោះ ប្រេស៊ីលនឹង ចាត់វិធានការ ឆ្លើយតប ដូចគ្នា ពោលគឺ ប្រេស៊ីល នឹង តំឡើង អត្រា ពន្ធគយ ទៅលើទំនិញ អាមេរិក ផងដែរ៕
ដោយ ៖ សិលា