ផលិតផល Coca-Cola ជាច្រើនប្រភេទត្រូវបានប្រមូលមកវិញនៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីដៃគូវិចខ្ចប់របស់ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានរកឃើញ “កម្រិតកើនឡើង” នៃសារធាតុគីមីហៅថា chlorate នៅក្នុងកំប៉ុង។
កំប៉ុងកូកា-កូឡា រសជាតិដើម(Coca-Cola Original Tast) កូកា-កូឡាគ្នានស្ក( Coca-Cola Zero Sugar) កូកាកូឡាសម្រាប់អ្នកតមអាហារ(Diet Coke) និង Sprite Zero ដែលផ្ញើទៅហាងកាហ្វេ និងភោជនីយដ្ឋានកំពុងត្រូវបានដកចេញមកវិញ ក៏ដូចជាកញ្ចប់ Appletiser 6x250ml ដែលផ្ញើទៅផ្សារទំនើបចក្រភពអង់គ្លេស។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការប្រមូលទិញផលិតផលកូកា-កូឡាធំជាងមុននៅទូទាំងអឺរ៉ុបកាលពីថ្ងៃចន្ទ។Coca-Cola Europacific Partners ដែលជាដៃគូផលិតដបរបស់ក្រុមហ៊ុនបាននិយាយថា ហានិភ័យនៃជំងឺដែលប៉ះពាល់ដោយសារធាតុគីមីនោះគឺកម្រិត “ទាបណាស់”។
កំប៉ុងដែលរងផលប៉ះពាល់មានលេខកូដផលិតកម្មពី 328 GE ទៅ 338 GE នៅបាតរបស់វា។ ខាងក្រុមហ៊ុនបាននិយាយថា ភាគច្រើននៃផលិតផលកូកា-កូឡា រួមទាំងកំប៉ុងស្តង់ដារ និងដបកែវ និងផ្លាស្ទិកទាំងអស់ដែលលក់ក្នុងចក្រភពអង់គ្លេស មិនមានផលប៉ះពាល់នោះទេ។
ការប្រមូលមកវិញរបស់ចក្រភពអង់គ្លេសធ្វើឡើងបន្ទាប់ពីផលិតផល Coca-Cola ត្រូវបានដកចេញពីស្តុកក្នុងប្រទេសបែលហ្សិក លុចសំបួ និងហូឡង់កាលពីថ្ងៃចន្ទ។
កម្រិតខ្ពស់នៃសារធាតុ chlorate ត្រូវបានរកឃើញកំឡុងពេលធ្វើតេស្តជាប្រចាំនៅឯរោងចក្រផលិតរបស់ក្រុមហ៊ុននៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិក នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុនមិនបញ្ចេញឈ្មោះដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP ។
កូកា-កូឡា បាននិយាយនៅពេលនោះ មានតែផលិតផលចំនួនប្រាំប៉ុណ្ណោះដែលត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសអង់គ្លេស ហើយពួកគេត្រូវបានលក់រួចហើយ។ ហើយ កាលពីថ្ងៃពុធ ក្រុមហ៊ុននេះបានបញ្ជាក់ពីការប្រមូលផលិតផលនៅចក្រភពអង់គ្លេស ក្នុងពេលដែលកិច្ចពិភាក្សាកំពុងបន្តជាមួយទីភ្នាក់ងារស្តង់ដារអាហាររបស់ចក្រភពអង់គ្លេស។
ការប៉ះពាល់នឹងកម្រិតជាតិក្លរខ្ពស់អាចបង្កឱ្យមានបញ្ហាសុខភាពរួមទាំងបញ្ហាទីរ៉ូអ៊ីត ជាពិសេសក្នុងចំណោមកុមារ និងទារក ។
លោកស្រី Grazette អ្នកផ្តល់អាហាររូបត្ថម្ភឯកជន បាននិយាយ ឥទ្ធិពលរបស់ Chlorate លើមនុស្សនៅពេលទទួលទានច្រើនពេករួមមាន ចង្អោរ ក្អួត រាគ និងការកំណត់សមត្ថភាពឈាមក្នុងការស្រូបយកអុកស៊ីហ្សែន។ប៉ុន្តែខាងក្រុមហ៊ុន Coca-Cola បាននិយាយថា ហានិភ័យចំពោះអ្នកប្រើប្រាស់គឺតិចតូច៕
ដោយ៖ ភារៈ