អន្តរជាតិ ៖ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទស្សនវដ្តី «Qiushi»លើកទី ៣ ដែល បោះពុម្ភផ្សាយនៅថ្ងៃទី ១ ខែកកុម្ភៈ បាន ចុះផ្សាយអត្ថបទ សំខាន់របស់លោក Xi Jinping ប្រធានរដ្ឋចិន ក្រោមចំណង ជើង ថា «យកចិត្ត ទុក ដាក់លើគ្រួសារ យកចិត្តទុកដាក់លើការអប់រំក្នុងគ្រួសារ យក ចិត្ត ទុ ក ដាក់លើទំនៀមទំលាប់ក្នុង គ្រួសារ » ដែលជា មួយ ផ្នែក នៃសុន្ទរកថា របស់លោក នៅ ពេល ជួប សន្ទនាជាមួយ តំណាងគ្រួសារ ស៊ីវិល័យទូទាំងប្រទេសចិន លើកទីមួយ កាល ពី ថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១៦។
គេហទំព័រ «CCFR China state-controlled media » អត្ថបទបាន គូសបញ្ជាក់ថា ប្រជាជាតិចិន យកចិត្តទុកដាក់ចំពោះគ្រួសារ ជាប់ រហូតមក។ ត្រូវ យកចិត្ត ទុកដាក់ចំពោះការកសាងស៊ីវិល័យក្នុងគ្រួសារ ខិតខំប្រឹង ប្រែង ដើម្បីធ្វើឱ្យ គ្រួសារនីមួយៗ ក្លាយជា គ្រឹះទ្រទ្រង់ ដ៏សំខាន់ នៃការអភិវឌ្ឍ ប្រទេស ជាតិ ការវិវឌ្ឍរីកចម្រើនរបស់ប្រជាជាតិ និងភាពសុខដុមរមនាក្នុងសង្គម ក៏ដូចជា ទីតាំងចេញដំណើរ នៃក្តីសុបិនរបស់ អ្នកផងទាំងពួង។
គេហទំព័រ «CCFR China state-controlled media » អត្ថបទបាន លើកឡើងថា សង្ឃឹមថា អ្នកទាំងអស់គ្នាយកចិត្តទុកដាក់ លើ គ្រួសារ ការអប់រំក្នុងគ្រួសារនិងទំនៀមទំលាប់ក្នុងគ្រួសារ ។ ពីព្រោះគ្រួសារ រាប់ ពាន់ ម៉ឺន ល្អ ប្រសើរ ទើបប្រទេស ជាតិល្អប្រសើរ ទើបប្រជាជាតិ ល្អប្រសើរ។ អ្វីដែល សំខាន់បំផុត នៃការអប់រំក្នុងគ្រួសារ គឺ ការអប់រំអំពីសីលធម៌ ដែលជាការអប់រំ អំពីរបៀបធ្វើជា មនុស្ស ហើយទំនៀមទំលាប់ក្នុងគ្រួសារ ជា ចំណែកដ៏សំខាន់ នៃ វប្បធម៌ក្នុងសង្គម៕
ដោយ ៖ សិលា