ខេត្តស្វាយរៀង៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម រយៈពេល ៣ថ្ងៃខេត្តស្វាយរៀង ទទួលបានភ្ញៀវទេសចរជាង ៣ពាន់នាក់។
លោក វ៉ាន់សារ៉ាត ប្រធានមន្ទីរទេសចរខេត្តស្វាយរៀង បានបញ្ជាក់ឱ្យដឹងថា រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៥ មានភ្លៀងទេសចរណ៍ ដូចខាងក្រោម៖
ទេសចរជាតិចំនួន៣០២៤ នាក់
ទេសចរបរទេសចំនួន ១៦ នាក់ សរុបចំនួន៣០៤០ នាក់។
លោកបន្តថា ក្នុងខេត្តស្វាយរៀង ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ប៉េងពោធ៏សា អភិបាលខេត្ត ក្នុងការកែរលម្អហេដ្ឋារចនាសម្ពន្ធ និងតាមទីសាធារណៈក្នុងខេត្ត ដែលប្រែក្លាយជាទីកន្លែងដ៏ស្រស់បំព្រង និងពង្រឹងផ្នែកសេវាកម្ម ទេសចរណ៍ ដូចជា សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដើម្បីផ្ដល់សេវាជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្ត ចំពោះការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋានគឺបានល្អប្រសើរ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច