ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ​ដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវ​១០២៨

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ​ដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវ​១០២៨ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មូលដ្ឋានខណ្ឌសែនសុខ។ ការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ​នេះនៅយប់ថ្ងៃ​ពុធ ៨កើត  ខែមាឃ ឆ្នាំ​រោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថៃ្ង០៥ ខែកុម្ភៈឆ្នាំ២០២៥វេលាម៉ោង១៩ និង ៣០ នាទីនៅផ្លូវ​១០២៨ ចំណុច ឆៀករថយន្តបឹងបៃតង ភូមិ​ច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។  

លោក ប្រាជ្ញ សីហា  អភិបាលរងខណ្ឌសែនសុខ បានឲ្យដឹងថា ក្នុងនោះសមាសភាពចូលរួមមាន÷ លោក​ ទួត ដែនរីដែត  អធិការរង ,លោក​ ឈុំ លាងអាន  ជំនួយការ និងកម្លាំងចូលរួម​ ៣៩ នាក់

-សាលាខណ្ឌ​ ១០ នាក់​             

-នគរបាលខណ្ឌ​ ១៨ នាក់ 

-កងរាជអាវុធហត្ថខណ្ឌ​ ០៥នាក់ និង​ សណ្តាប់ធ្នាប់​សាលាខណ្ឌ ០៧ នាក់​ ។

លោក ប្រាជ្ញ សីហា  អភិបាលរងខណ្ឌបានបន្តឲ្យដឹងទៀតថា ការត្រួតពិនិត្យនោះមានម៉ូតូឆ្លងកាត់​ ១៤០ គ្រឿង ក្នុងនោះត្រួត​ពិនិត្យរថយន្តចំនួន​ ១១០ គ្រឿង​ ម៉ូតូកង់បី២០ អាវុធឆ្លងកាត់​គ្មាន។ 

លោកអភិបាលរងខណ្ឌបានបញ្ជាក់ឲ្យដឹងទៀតថា ការត្រួតពិនិត្យត្រូវបញ្ចប់នៅម៉ោង​ ២០ និង​៣០ នាទី។ ហើយអាជ្ញាធរនឹងសមត្ថកិច្ចក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅពេលយប់សូមកុំពិសាគ្រឿងស្រវឹងបើពិសាគ្រឿងស្រវឹងសូមកុំបើកបរ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖