ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឡើងបេះផ្លែទឹកដោះគោទុំ ធ្លាក់ស្លាប់បន្ទាប់បញ្ជូនទៅសង្គ្រោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់បានឡើងបេះផ្លែទឹកដោះគោទុំជាន់ប៉ះមែកតូចបណ្តាលឲ្យរយាស់បាក់ធ្លាក់មកដីរងរបួសធ្ងន់ ក្រោយមកបានស្លាប់ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៥ នៅភូមិប៉ោយស្នួល  ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប៉ោយចារបានឲ្យដឹងថាៈ ជនរងគ្រោះឈ្មោះ លិវ សាម ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិប៉ោយស្នួល  ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលើតហេតុ បើតាមការឲ្យដឹងពីក្រុមគ្រួសារបានប្រាប់ថា ជនរងគ្រោះមុនពេលចេញទៅឃ្វាលគោគាត់បានឡើងបេះផ្លែទឹកគោទុំ ដែលមានកម្ពស់ប្រហែលជា៥ម៉ែត្រ ដើម្បីយកទៅចែកគ្នាគាត់ដែលទៅឃ្វាលគោជុំគ្នាហូប តែជាអកុសលគាត់បានឡើងជាន់ប៉ះមែកទឹកដោះគោតូចបណ្តាលឲ្យបាក់រយាស់ធ្លាក់មកដីរងរបួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប ក្រោយមកក៏បានស្លាប់ ៕

ដោយ៖ វណ្ណា


ចែករំលែក៖