ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកពីក្រោយរថយន្តព្រូសបណ្តាលឲ្យរងរបួសបាត់បង់ស្មារតី

ចែករំលែក៖

ភ្នំពេញ៖​ ក្មេងស្រីម្នាក់ជិះម៉ូតូជ្រុលបុករថយន្តព្រូសពីក្រោយបណ្តាលឲ្យរងរបួសបាត់បង់ស្មារតីត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវចោមចៅ​ ភូមិជ្រៃកោង សង្កាត់ចោមចៅ២  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះមានឈ្មោះ ឡុង ឃីម ភេទស្រី អាយុ១៨ឆ្នាំ រងរបួសបែកសាច់ថ្ពាល់ខាងឆ្វេង(វង្វេងស្មារតី)។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 2AR 2810 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពៅកេីតទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានក្មេងស្រីម្នាក់ជិះម៉ូតូម៉ាកBeat ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1KB 9177 ធ្វេីដំណេីរមកពីក្រោយស្របទិសជាមួយរថយន្តក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសបាត់បង់ស្មារតី​ ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ​ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖