ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានយកកាំភ្លើង AK បាញ់ប្រហារឪពុកក្មេក និងម្ដាយក្មេកបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម, ប្រពន្ធ និងបងថ្លៃរងរបួសធ្ងន់ ព្រមទាំងប្រជាការពារម្នាក់រងរបួសធ្ងន់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មានបុរសម្នាក់ឈ្មោះ ហ៉ីង សុវណ្ណរិទ្ធ ជាមន្ដ្រីអាវុធហត្ថបានយកកាំភ្លេីងAK បាញ់ទៅលេីឪពុកក្មេកស្លាប់ ម្ដាយក្មេកស្លាប់, ប្រពន្ធ និងបងថ្លៃរងរបួសធ្ងន់ ព្រមទាំងប្រជាការពារម្នាក់រងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនតាមក្រោយ។ សរុបហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់៣នាក់។
យ៉ាងណាមិញ ដើមចមដែលនាំឲ្យមានហេតុការណ៍បាញ់ប្រហារនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះនៅកំពុងធ្វើការសួរនាំអ្នកពាក់ព័ន្ធ និងស្រាវជ្រាវនៅទីតាំងកើតហេតុ ក្នុងផ្ទះរបស់ជនរងគ្រោះផ្ទាល់តែម្ដង៕


ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច