ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានចាត់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងចុះផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មងទំនើង និងបញ្ហាផ្សេងៗ នៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី កាលពីវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងបានឲ្យដឹងថា ការចុះផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មងទំនើង និងបញ្ហាផ្សេងៗ នៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី មូលដ្ឋានភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញនាពេលនេះដោយបានសហការផ្សព្វផ្សាយអប់រំបានចំនួន ០១លើក។
កិច្ចសហការនេះដោយមានសមាសភាពចូលរួម÷
១-លោកអនុសេនីយ៍ឯក ង៉ាត់ សុភា នាយប៉ុស្តិ៍គោកឃ្លាង
២-លោក ជា សម្បត្តិ សមាជិកក្រុមប្រឹក្សាសង្កាត់
៣-លោកស្រី វ៉ន ណាវី សមាជិកក្រុមប្រឹក្សាសង្កាត់
៤-លោកស្រី ឡូញ វ៉ាន្នី សមាជិកក្រុមប្រឹក្សាសង្កាត់
៥-លោក អួន ប៉ូណាត នាយករងវិទ្យាល័យ
៦-កម្លាំងមន្រ្តីសរុប ០៩នាក់។
មន្ត្រីនគរបាលប៉ុស្តិ៍គោកឃ្លាងបនបញ្ជាក់ឲ្យដឹងទៀតថា,ជាលទ្ធផល
សិស្សចូលរួម ចំនួន ៥២នាក់ ស្រីចំនួន ២៩នាក់ហើយសមត្ថកិច្ចបានធ្វើការណែនាំអប់រំដល់សិក្សានោះសិស្សជៀសឲ្យឆ្ងាយហើយកុំប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មងទំនើង និងបញ្ហាផ្សេងៗ៕
ដោយ៖ ចន្ទ លីហ្សា