ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣១នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេស នៅថ្ងៃទី ១០ កុម្ភៈនេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣១នាក់ (ស្រី ៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣១នាក់ រួមមាន៖​ ជួញដូរ ៣ករណី ឃាត់ ១៤នាក់(ស្រី ៥នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៧នាក់(ស្រី ១នាក់)​ និងប្រើប្រាស់ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែកុម្ភៈ រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​៥៩២,៨២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០​ ចូលរួម​បង្រ្កាប​មានដូចខាងក្រោម​ ៖

កម្លាំងនគរបាល​ជាតិ​ ៧អង្គភាព 

*១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៥១ក្រាម។

*២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៥ក្រាម។

*៣ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៦៩,៧៩ក្រាម។

*៤ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣២ក្រាម។

*៥ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២១ក្រាម។

*៦ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យកIce ១៧០,៨២ក្រាម។

*៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦៩ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត  ៣អង្គភាព

*១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥២ក្រាម។

*២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់។

*៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យកIce ១០០,៣២ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖