ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូយ៉ាងលឿនជ្រុលទៅបុកបុរសម្នាក់កំពុងតែដេីរឆ្លងផ្លូវបណ្ដាលឲ្យដួលរងរបួសធ្ងន់។
ហេតុការណ៍នេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០:១៥នាទីយប់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលដែលកេីតហេតុដោយគេឃើញជនរងគ្រោះបានដេីរឆ្លងផ្លូវពីត្បួងទៅជេីងបានពាក់កណ្ដាលផ្លូវ ស្រាប់តែគេឃើញម៉ូតូម៉ាកWINNER .X ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1KX-0951 ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចមកកេីតក្នុងល្បឿនលឿនរួចហើយបានទៅបុកជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យខ្ទាតបោកនឹងផ្លូវរងរបួសបែកចិញ្ចេីម ចំណែកខាងភាគីម្ចាស់ម៉ូតូវិញបានរងរបួសស្រាលបន្ទាប់មកបុរសរងគ្រោះត្រូវបានពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាលេីកគ្រាមកដាក់លើចិញ្ចេីមផ្លូវ និងមានពេទ្យយុវជនស្ម័គ្រចិត្តបានមកជួយលាងនឹងរុំរបួសអោយបុរសរងគ្រោះខាងលើភ្លាមៗ ចំណែកខាងម្ចាស់ម៉ូតូបង្កត្រូវបានមិត្តភក្ដិរបស់ខ្លួនមកដឹកនាំរត់គេចខ្លួនទៅបាត់អស់។
បន្ទាប់ពីកេីតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគ្រាលេីកដាក់លើម៉ូតូដឹកទៅឲ្យក្រុមគ្រួសាររបស់គាត់ដល់ផ្ទះតែម្ដង ៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច