ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​មាន​ជម្លោះ​ជាមួយ​សង្សារ​របស់​ខ្លួន​ត្រូវ​នារី​ជា​សង្សារ​ ទាញ​កាំបិត​កាប់​រងរបួស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់មានជម្លោះជាមួយនឹងសង្សាររបស់ខ្លួន នៅក្នុងបន្ទប់ជួលក៏ត្រូវនារីជាសង្សារទាញកាំបិតកាប់បណ្ដាលឲ្យរងរបួសហូរឈាម​ ។ 

  ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០យប់ ថ្ងៃ​ទី​២៤ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ផ្លូវ ៤៤MC សង្កាត់ ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ   

  បើតាមការរៀបរាប់របស់​បុរសដែលជាអ្នករងគ្រោះសុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់​ ជាមួយនឹង​នារី​ជា​សង្សារ​ មានជម្លោះជាមួយ​គ្នា​២ទៅ​៣ថ្ងៃ​មក​ហើយ​ ។ 

      ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ លុះ​ដល់​ថ្ងៃ​កេីត​ហេតុ​ រូប​គាត់​ បានចេញពីធ្វើការ​ត្រឡប់​មកបន្ទប់ជួលរបស់សង្សារគោលបំណងដើម្បីយកខោអាវនឹងស្បែកជើងរបស់ខ្លួនខណៈដែល​រូប​គាត់​ចូលទៅ​ក្នុង​បន្ទប់​ បានទាស់ពាក្យ​សម្តី​គ្នា​ តិច​តួច​ ស្រាប់​តែ​នារីជាសង្សារបានទាញកាំបិតប៉័ងតោកាប់ចំនួនពីរកាំបិតមួយបណ្តាលឲ្យត្រូវស្មាហើយនិង ក្បាល​ហូរឈាមតែម្ដង ។ 

​ក្រោយមកក៏មានការភ្ញាក់ផ្អើលទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅទីតាំងកើតហេតុ​  និង​បាន​ឱ្យភាគី​ទាំង​សងខាង​ទៅ​ប៉ុស្តិ៍​ រដ្ឋ​បាល​ស្ទឹង​មាន​ជ័យ​ទី​១​ ដេីម្បី​ដាក់​ពាក្យ​បណ្ដឹង​ តែ​បុរស​ជា​សង្សារ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​បានបញ្ចប់​រឿង​ត្រឹម​ហ្នឹង​   

   បន្ទាប់ពី​រៀប​រាប់​រួច​ហើយ​ ជនរងគ្រោះក៏បានសម្រេចចិត្តចេញទៅព្យាបាលរបួសខ្លួនឯងតែម្តងទៅ​ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖