ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្គាប់ឱ្យព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ២៣រូប បង្ហាញខ្លួននៅអង្គភាពរបស់ខ្លួន យ៉ាងយូរត្រឹមថ្ងៃទី៣ ខែមីនា

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្គាប់ឱ្យព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ២៣រូប បង្ហាញខ្លួននៅអង្គភាពរបស់ខ្លួន យ៉ាងយូរត្រឹមថ្ងៃទី៣ ខែមីនា។ នេះបើតាមលិខិតបង្គាបការ ចុះថ្ងៃ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមុិញនេះ។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្គាប់ថា ៖ ក្នុងករណីសាមីខ្លួន មិនបានមកបង្ហាញខ្លួនតាមកាលបរិច្ឆេទកំណត់នេះ នឹងត្រូវទទួលខុសត្រូវ ចំពោះរាល់វិធានការរដ្ឋបាល។

សូមជម្រាបថា ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ទាំង២៣រូបនេះ គឺជាអ្នកដែលទើបទទួលការតែងតាំង ផ្លាស់ប្តូរទីកន្លែងបម្រើការងារថ្មី តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែកុម្ភៈ ដែលតាមបែបបទរដ្ឋបាល តម្រូវឲ្យចូលបង្ហាញខ្លួននៅអង្គភាពថ្មី ៕

ដោយ ៖ សិលា


ចែករំលែក៖