ព័ត៌មានទាន់ហេតុការណ៍៖

មិនមានវ៉ាក់សាំងចាក់បង្ការទេ​ តែមានថ្នាំព្យាបាលជំងឺផ្តាសាយបក្សី​ មានប្រសិទ្ធិភាពខ្ពស់​ ក្នុងកំលុងពេល​ ២-៣ថ្ងៃ​ ក្រោយចេញរោគសញ្ញាផ្លូវដង្ហេីម​ដំបូង

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ផេកហ្វេសប៊ុកផ្លូវការរបស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៃក្រសួងសុខាភិបាលកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ មិនមានវ៉ាក់សាំងចាក់បង្ការទេ​ តែមានថ្នាំព្យាបាលជំងឺផ្តាសាយបក្សី​ មានប្រសិទ្ធិភាពខ្ពស់​ ក្នុងកំលុងពេល​ ២-៣ថ្ងៃ​ ក្រោយចេញរោគសញ្ញាផ្លូវដង្ហេីម​ដំបូង ។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បានគូសបញ្ជាក់ថា​ សូមរកការព្យាបាលជាបន្ទាន់​នៅមន្ទីរពេទ្យដែលជិតបំផុត។ 

សូមជម្រាបជូនថា​ នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​ កាលពីថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៥ថ្មីៗនេះ​ បានឱ្យដឹងដែរថា​ ពុំមានការរកឃើញមេរោគផ្លូវដង្ហើម ថ្មីដែលបង្កឱ្យរាតត្បាតប៉ះពាល់ដល់ សុខភាពសាធារណៈនៅប្រទេសចិន ដូចការផ្សាយរបស់សារពត៌មានមួយ ចំនួននោះទេ។ ចំពោះ​ការផ្សាយព័ត៌មាន​មិនពិតនេះ​ បន្ទាប់ពី​មានអ្នកលេង​បណ្ដាញសង្គម​ហ្វេសប៊ុក​បង្ហោះ​ និងចែករំលែកតៗគ្នាថា​៖​ ចិនរកឃេីញជំងឺមេរោគស៉ីសួតថ្មី​ បង្កក្ដីបារម្ភផ្ទុះ​ ជំងឺ​រាលត្បាត​ដូច​ កូវីដ​-១៩។ 

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បានគូសបញ្ជាក់ថា​ ការរកឃើញមេរោគ ថ្មីៗ ជាការសិក្សាក្នុងមន្ទីរពិសោធន៍ តែប៉ុណ្ណោះ ។ នាយកដ្ឋានកំពុងតាម ដានយ៉ាងយកចិត្តទុកដាក់បំផុត៕

ដោយ​៖ តារា​


ចែករំលែក៖