ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម!​ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលឲ្យដួលសន្លប់ស្ដូក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានដួលម៉ូតូបោកទៅនឹងថ្នល់ សន្លប់ស្ដូកស្ដឹងនៅលើកំណាត់ផ្លូវជាតិលេខ៥ សង្ស័យប៉ះជាមួយម៉ូតូ១គ្រឿងខណៈកំពុងឆ្លងផ្លូវ ពីត្បូងឆ្ពោះទៅទិសខាងជើង ។​

ប្រភពព័ត៌មាននានានៅកន្លែងកើតហេតុ គេឃើញបុរសម្នាក់ធ្វើកំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AE 1217 ក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុ សង្ស័យប៉ះជាមួយម៉ូតូ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ដែលកំពុងឆ្លងផ្លូវពី(ត្បូងទៅជើង)បណ្ដាលឲ្យភាគ្គីជិះម៉ូតូផ្លូវត្រង់ ដួលបោកនឹងថ្នល់បណ្ដាលឲ្យសន្លប់ស្ដូក ។​

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង២៥នាទី ព្រឹកថ្ងៃព្រហស្បតិ ១កើត ខែផល្គុន ឆ្នាំងរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។​

ប្រភពបញ្ជាក់ទៀតថា ភាគ្គីរងរបួសត្រូវបានបងប្អូនសាច់ញ្ញាតិបញ្ជូនទៅសង្រ្គោះ ចំណែកភាគ្គីសង្ស័យពុំបានឈប់នោះទេ គឺជិះម៉ូតូទៅបាត់តែម្ដង ៕

ដោយៈ ប៉ឹម ពិន


ចែករំលែក៖