ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹកនេះខ្ញុំប្រើពេលជាង៣ម៉ោងវាយកូនគោលកម្លាំងប្រៀបដូចយុវជន អាយុជាង៣០ឆ្នាំពេលវាយdriver ចេញ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ៖ អ្នកជម្ងឺកូុវីដវាយកូនគោល! ។ 

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ៖ មានអ្នកបន់ឲ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់និងមានអ្នកបន់ឲ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួនតិចតួចដែលសុទ្ធសឹងតែពួកជ្រុលនិយម។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ ព្រឹកនេះខ្ញុំប្រើពេលជាង៣ម៉ោងវាយកូនគោលកម្លាំងប្រៀបដូចយុវជន អាយុជាង៣០ឆ្នាំពេលវាយdriver ចេញ។គ្មានក្អកគ្មានហៀរសំបោរ។

សម្តេចតេជោ ហ៊ុន សែន ថា ៖ ទាំងគ្រូពេទ្យនិងបងប្អូនផ្សេងទៀតបានលើកទឹកចិត្តឲ្យខ្ញុំហាត់ប្រាណទើបឆាប់ជាសះស្បើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ ខ្ញុំយកការវាយកូនគោលដែលជាកីឡាដែលខ្ញុំចូលចិត្តដើម្បីហាត់ប្រាណតែខ្ញុំនៅតែប្រុងប្រយត្ឋ័មិនឲ្យជម្ងឺខ្ញុំឆ្លងទៅ

អ្នកផ្សេងទៀតពិសេសកូនៗដែលបំរើការងារនៅតារាងកូនគោល។

ដរាបណាការធ្វើតេស្តនៅតែមានវិជ្ជមានកូវីដ.19ខ្ញុំតែមិនចូលរួមប្រជុំឬទទួលភ្ញៀវនោះទេ។

សម្តេចតេជោ ហ៊ុន សែនខ្ញុំសង្ឃឹមថានឹងបានចូលរួមអាពាហ៍ពិពាហ៍កូនអ្នកឧកញ្ញាលី ហួរនៅថ្ងៃ ៧មីនា២០២៥ខាងមុខ៕

ដោយ ៖ សិលា


ចែករំលែក៖