ភ្នំពេញ៖ ការដ្ឋានសំណង់ជួសជុលអគារមួយកន្លែងខណៈក្រុមជាងដល់ម៉ោងសម្រាកស្រាប់តែមានខ្យល់បក់បាក់រន្ទាដែកសំណង់ការដ្ឋានខាងលើធ្លាក់មកលេីដងផ្លូវ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរទេ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរគល់ស្ពានអាកាស៥មករា ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា អគារខាងលើជាអគារចាស់កំពុងជួសជុលលាបថ្នាំឡេីងវិញដោយយកស្បៃបាំងការពារកុំអោយសម្ភារៈធ្លាក់ត្រូវបងប្អូនធ្វើដំណើរតាមដងផ្លូវ តែពេលក្រុមជាងដល់ម៉ោងសម្រាកស្រាប់តែមានខ្យល់បក់បោកបណ្តាលឱ្យរន្ទាដែកការដ្ឋានសំណង់ខាងលើបាក់ធ្លាក់មកលេីដងផ្លូវ ហេីយសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់បងប្អូនដែលធ្វើដំណើរតាមដងផ្លូវ។
បន្ទាប់ពីកើតហេតក្រុមជាងសំណង់បានរុះរើរន្ទាដែកទាំងកណ្តាលយប់ដេីម្បីសម្រួលចរាចរណ៍នៅលេីផ្លូវនិងការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវផងដែរ៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច