ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំរោងទង ឃាត់ជនសង្ស័ម្នាក់រួមនិង ថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះល្បាតនៅក្នុងភូមិសាស្រ្ត បានឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុស ច្បាប់នូវសារធាតុញៀននៅចំណុចខាងជើងភូមិស្រែ អំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៥។

 សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ អេង ទុំ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិ ស្រែ អំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

វត្ថុតាងរួមមាន : គ្រឿងញៀនចំនួន ៦កញ្ចប់ (មធ្យម ៤កញ្ចប់ តូច ២កញ្ចប់), ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូ ១ គ្រឿង ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាជនសង្ស័យខាងលើនេះជាមុខសញ្ញាដែលមានដីកា បង្គាប់ឲ្យចាប់ខ្លួន លេខ៤៦៩ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ចេញដោយលោក ធ្ធាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តកំពង់ស្ពឺ  ចោទពីបទ: ជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី០៩  ខែមិថុនា ឆ្នាំ២០២៤ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងមន្ត្រីជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖