កីឡាករ Neymar ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលកោះហៅមករួមក្រុមវិញសម្រាប់ការប្រកួតជម្រុះ World Cup ខាងមុខទល់នឹងកូឡុំប៊ី និងអាហ្សង់ទីន បន្ទាប់ពីអវត្តមាន១៧ខែ។
ខ្សែប្រយុទ្ធរបស់ក្លឹប Santos មិនមានវត្តមានសម្រាប់ ប្រេស៊ីល ចាប់តាំងពីរបួសជង្គង់ពេលលេងជាមួយនឹងអ៊ុយរ៉ាហ្គាយ ក្នុងខែតុលា ឆ្នាំ២០២៣។
ទោះបីជា មានវិបត្តិដ៏ច្រើននៅក្រុម Al-Hilal របស់ Saudi Pro League ក៏ដោយ Neymar ត្រូវបានគ្រូបង្វឹកជម្រើសជាតិចាប់អារម្មណ៍ឡើងវិញចាប់តាំងពីការផ្ទេរត្រឡប់ទៅក្លឹបដែលគាត់បានលេងតាំងពីកុមារភាពរបស់គាត់ក្នុងខែមករា។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ ដងក្នុងការបង្ហាញខ្លួន ៧ ដងក្នុងក្របខ័ណ្ឌកំពូលរបស់ប្រេស៊ីល។
មានតែ Cafu (១៤២ប្រកួត) ប៉ុណ្ណោះដែលជាប់ជម្រើសជាតិប្រេស៊ីលច្រើនជាង Neymar (១២៨ប្រកួត) ប៉ុន្តែ Neymar ជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ប្រទេសរបស់គាត់ដែលមាន ៧៩គ្រាប់ ច្រើនជាង Pele ពីរគ្រាប់។
ប្រេស៊ីលដែលស្ថិតនៅលេខ៥ក្នុងតារាងប្រកួតជម្រុះនៅអាមេរិកខាងត្បូង មាន១៨ពិន្ទុពីការប្រកួត១២លើកនោះ ធ្វើជាម្ចាស់ផ្ទះទទួលក្រុមកូឡុំប៊ីនៅថ្ងៃទី២១ ខែមីនា ហើយបន្ទាប់មកជួបក្រុមកំពូលតារាងអាហ្សង់ទីន៥ថ្ងៃបន្ទាប់។
អ្នកចាំទី Alisson របស់ក្រុម Liverpool និង អ្នកចាំទី Edersonរបស់ក្រុម Manchester City ស្ថិតក្នុងចំណោមកីឡាករដ៏ខ្លាំងចំនួន ១០ នាក់ក្នុងក្របខ័ណ្ឌ Premier League ដែលរួមបញ្ចូលក្នុងក្រុមរបស់លោក Dorival Jr គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល។
ខ្សែការពារកណ្តាលរបស់ Arsenal កីឡាករ Gabriel និង Murillo របស់Nottingham Forest ក៏ត្រូវបានជ្រើសរើសផងដែរ រួមជាមួយនឹងកីឡាករ២រូបរបស់ក្លឹប Wolves កីឡាករ Andre និង Matheus Cunha និងកីឡាករ២រូបរបស់ក្លឹបNewcastle គឺ Bruno Guimaraes និង Joelinton ។
Joao Pedro របស់ Brighton និង Savinho ខ្សែបម្រើស្លាបរបស់ Manchester City ស្ថិតក្នុងចំណោមជម្រើសខ្សែប្រយុទ្ធ ៕
ដោយ៖ ភារៈ