ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារជាតិនៃកម្ពុជា ដាក់ឲ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ជាមួយ UnionPay ដើម្បីគាំទ្រទិសដៅ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»

ចែករំលែក៖

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay។

ការដាក់ឱ្យដំណើរការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២៖ បាគងស្កេន UnionPay នេះ ធ្វើឡើង នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្ដល់លទ្ធភាព ឱ្យប្រជាជនកម្ពុជា អាចធ្វើការទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្ដាប្រទេស ផ្សេងទៀត តាមរយៈបណ្ដាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International ៕

ដោយ ៖ សិលា


ចែករំលែក៖