ព័ត៌មានទាន់ហេតុការណ៍៖

សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងកាណាដាបន្តឡើងកម្តៅ ខេត្តOntario​ នៃកាណាដាដំឡើងពន្ធគយ២៥%លើថាមពលអគ្គិសនីដែលនាំចេញទៅអាមេរិក

ចែករំលែក៖

អន្តរជាតិ​៖​ នៅ​ថ្ងៃ​ទី ១០​ខែ​មីនា រដ្ឋបាល​ខេត្ត​Ontarioនៃ​ប្រទេស​កាណាដា​បាន​ដំឡើង​ពន្ធ​គយ​២៥%​ ជា​ផ្លូវ​ការ​ចំពោះ​ថាមពល​​អគ្គិសនីទាំង​អស់​ដែល​នាំ​ចេញ​ទៅ​រដ្ឋ​ចំនួន​៣​នៃ​អាមេរិក ដែលជា​ផ្នែកមួយ​​នៃ​វិធានការ​សង​សឹក​ចំពោះ​ករណី​ដែល​លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​ដំឡើង​ពន្ធ​គយ​​លើ​ទំនិញ​របស់​កាណាដា។​ នេះបេីយោង​តាមការចេញផ្សាយ​របស់​គេហទំព័រ «CCFR China state-controlled media » នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៥។ 

      គេហទំព័រ «CCFR China state-controlled media » បាននិយាយបន្ថែមថា​ លោកDoug Fordអភិបាលខេត្ត​Ontarioបាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ប្រ​សិន​បើ​សង្រ្គាម​ពាណិជ្ជកម្មនៅតែ​បន្ត​ទៀត នោះ​លោក​នឹងពិចារណា​ពីការ​​កាត់​ផ្តាច់​ទាំងស្រុង​នូវ​ការ​នាំ​ចេញថាមពល​​អគ្គិសនី។

      គួរបញ្ជាក់ថា អាមេរិក​ជាអតិថិជន​ដ៏​សំខាន់ដែល​ទិញ​ថាមពល​​អគ្គិសនីពី​​កាណាដា ក្រៅ​ពី​រដ្ឋ​Texas បណ្តា​ញ​អគ្គិសនី​អាមេរិក​ទាំង​អស់​សុទ្ធ​តែ​តភ្ជាប់​ជា​មួយ​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កាណាដា៕

ដោយ៖ តារា


ចែករំលែក៖