ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ស្ពឺ៖ ក្នុងប្រតិបត្តិការស្រាវជ្រាវ៦០នាទី ករណីហ្វេសប៊ុក Rern Srey Noch បង្ហោះថាប្អូនស្រីខ្ញុំត្រូវជនមិនស្គាល់មុខចាប់ជំរិតយកទាំងម៉ូតូទាំងមនុស្ស គឺជាករណីប្រឌិតព័ត៌មានក្លែងក្លាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដោយអនុវត្ដតាមបទបញ្ជាណែនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងជំនាញផែនការងារសន្ដិសុខបានសហការធ្វើ ការស្រាវជ្រាវជាមួយអធិការស្រុកសំរោងទង ករណីព័ត៌មានប្រភពហ្វេសប៊ុក Rern Srey Noch ថាប្អូនស្រីខ្ញុំត្រូវ បានជនមិនស្គាល់មុខបានចាប់ជំរិតយកទាំងម៉ូតូទាំងមនុស្សនៅចំណុចភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីព្រឹកថ្ងៃចន្ទទី១០ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ។

ជាក់ស្ដែងក្រោយប្រតិបត្ដិការស្រាវជ្រាវរយៈពេល៦០នាទី កម្លាំងសមត្ថកិច្ចជំនាញ កំណត់បានថាជាករណីប្រឌិតព័ត៌មានក្លែងក្លាយ ចេញពីប្រភពអះអាងថាជា “ជនរងគ្រោះ ឈ្មោះ គង់ សុខណេង ភេទស្រី អាយុ ១៨ឆ្នាំ” និងកំណត់បានទីតាំងសម្ងំនិយាយព័ត៌មានប្រឌិតរួចឈានទៅរកឃេីញនិងនាំយកក្មេងស្រីខាងលើត្រឡប់មកផ្ទះវិញ។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជាការពិតក្មេងស្រីខាងលេីបានសារភាពថា មូលហេតុធំដែលឈានដល់ការរៀបចំផែនការកុហកបោកប្រាស់ធ្វើព័ត៌មានក្លែងនេះមកពីខ្លួនពិបាកចិត្ដរឿងផ្ទាល់ខ្លួនជំពាក់ប្រាក់អ្នកស្គាល់គ្នានិងបានបេីកប្រាក់ខែយកទៅសងគេហេីយតែមិនមានប្រាក់ជូនអ្នកផ្ទះ ទេីបរៀបចំសម្ដែងថាគេចាប់ជំរិតទារប្រាក់តែម្ដង៕

ដោយ៖តារា


ចែករំលែក៖