ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយក្សបារាំង Paris St Germain ទម្លាក់ Liverpoolក្របខ័ណ្ឌ Champions League

ចែករំលែក៖

ក្រុមបាល់ទាត់ហង្សក្រហម Liverpool ដែលកំពុងឡើងជើងនៅអង់គ្លេស Premier Leagues បានធ្លាក់ចេញពីកម្មវិធីពានរង្វាន់ Champions League បន្ទាប់ពីចាញ់ជើងខ្លាំងមកពីបារាំង Paris St Germain ក្នុងទឹកដីរបស់ខ្លួន។

  Paris St Germain បានប្រកួតចាញ់ក្រុម Liverpool ក្នុងលទ្ធផល1-0 កាលពីជើងទី១នៅក្នុងប្រទេសបារាំង ប៉ុន្តែពួកគេបានលេងយ៉ាងល្អវិញ នៅទឹកដីរបស់ Liverpool កីឡដ្ឋាន Anfield ក្នុងលទ្ធផល1-0 វិញ ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele ។

  បន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 1-1 សរុបទាំងពីរជើង ក្រុមទាំង២ត្រូវកាត់សេចក្តីដោយបាល់ប៉េណាល់ទី ហើយក្រុមភ្ញៀវ បានយកឈ្នះក្នុងលទ្ធផល1-4  អ្នកចាំទី Gianluigi Donnarumma របស់ PSG បានសង្គ្រោះបាល់ពី Darwin Nunez និង Curtis Jones ហើយក្រុម PSG នឹងជួបក្រុម Aston Villa ឬ Club Brugge ក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈដែល Aston Villa បាននាំមុខ 3-1 នៅជើងទីមួយរួចហើយ។

  គ្រូបង្វឹកក្រុម Liverpool លោក Slot មិនបានសោកស្តាយនិងស្តីបន្ទោសកូនក្រុម ហើយថែមទាំងមានពាក្យសរសើរចំពោះក្រុមដែលរងបរាជ័យទៀត។ គាត់បាននិយាយថា “ខ្ញុំគិតថាវាគឺជាការប្រកួតបាល់ទាត់ដ៏ល្អបំផុតដែលខ្ញុំធ្លាប់ចូលរួម។ បន្ទាប់ពី 90 នាទី យើងបានលេងបាល់ដ៏ល្អឥតខ្ចោះ តែមិនស៊ុតបញ្ចូលទី។យើងអត់មានសំណាងដូចសប្តាហ៍មុន។ “៕

ដោយ៖ ភារៈ


ចែករំលែក៖