ព័ត៌មានទាន់ហេតុការណ៍៖

អធិការក្រុងប៉ោយប៉ែតចុះសួរសុខទុក្ខពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ដ្រាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ​ អធិការនគរបាលក្រុងប៉ោយប៉ែត​ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន​ ៦គ្រួសារ​ នៅភូមិព្រៃគប់​ សង្កាត់អូរឫស្សី​  ក្រុងប៉ោយ​ប៉ែត​ វេលាម៉ោង​ ០៩និង០០នាទីព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៥។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងជំនាញ​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ចុះសួរសុខទុក្ខ​ និងជួយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារភ្លៀងធ្លាក់លាយលំ​នឹងខ្យល់កន្រ្តាក់​ នៅ​ភូមិ​ ព្រៃគប់ សង្កាត់​អូរឬស្សី​ ក្រុង​ប៉ោយប៉ែត​  កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៥និង០០នាទី  បណ្តាលឱ្យប៉ះពាល់ផ្ទះ​ចំនួន៦ខ្នង​  របេីកដំបូលស័ង្កសី​ អស់ចំនួន​ ៨៩សន្លឹក​ ម្ចាស់ផ្ទះមានឈ្មោះដូចខាងក្រោម៖

​ ១​.ឈ្មោះ លួម​ ភេទ​ ស្រី​ អាយុ​ ៦៣ឆ្នាំ​ ខូចខាតស័ង្កសី​ ចំនួន​ ១២សន្លឹក

​ ២.ឈ្មោះ​ ថូ​ អៀង​ ភេទ​ ស្រី​ អាយុ​ ៤៨ឆ្នាំ​ ខូចខាតស័ង្កសី​ ចំនួន​ ២០សន្លឹក

​ ៣​.ឈ្មោះ​ តាំង​ ភេទ​ ស្រី​ អាយុ​ ៥៦​ ឆ្នាំ​ ខូចខាតស័ង្កសី​ ចំនួន​ ១០សន្លឹក

​ ៤​.ឈ្មោះ​ ខេង​  ភេទ​ ប្រុស​ អាយុ​ ៦២ឆ្នាំ​ ខូចខាតស័ង្កសី​ ចំនួន​ ១២សន្លឹក

​ ៥​.ឈ្មោះ​ អូន​ សំ​ ភេទ​ ប្រុស​ អាយុ​៣៨ឆ្នាំ​  ខូចខាតស័ង្កសី​ ចំនួន​ ១០សន្លឹក

​ ​៦​.ឈ្មោះ​ តិ​ សំអួត​ ភេទ​ ប្រុស​ អាយុ​ ៤៤​ ឆ្នាំ ខូចខាតស័ង្កសី​ ចំនួន​ ២៥សន្លឹក

ក្នុងនោះដែរលោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ​ អធិការ​ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ​ ស្នងការ​ ជូនដល់ប្រជាពលរដ្ឋចំនួន​ ៦គ្រួសារ​  រួមមាន៖

-​ ស័ង្កសី ប្រវែង ៣.៥​  ម៉ែត្រ​ចំនួន​ ៦៤​សន្លឹក​ 

-​ ​ស័ង្កសី ប្រវែង​ ២.៥​  ម៉ែត្រចំនួន​ ២៥សន្លឺក

-​ ឈើសម្រាប់ប្រក់ស័ង្កសី ចំនួន​ ៤០​ដេីម​ 

-​ គ្រឿងឧបភោគបរិភោគមួយចំនួន

-​ អង្ករ​ ១៥០គីឡូក្រាម​(ក្នុងមួយគ្រួសារទទួលបាន​អង្ករ ២៥គីឡូក្រាម) ថវិកា​ ៦០០,០០០រៀល(ក្នុងមួយគ្រួសារទទួលបាន​ ១០០,០០០រៀល)៕

ដោយ ៖ វណ្ណា


ចែករំលែក៖