ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆក់កាបូបរបស់ជនបរទេសនៅខណ្ឌដូនពេញសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យ

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ៖ បន្ទាប់ពីករណី មានជនបរទេស២នាក់ប្តីប្រពន្ធ ធ្វេីការឡាយវីដេអូ ផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានករណីចោរឆក់កាបូប របស់ពួកគេបានសម្រច កើតឡើងនៅវេលាម៉ោង១២ម៉៤០នាទី ថ្ងៃទី ១៥ខែមីនា ឆ្នាំ២០២៥ ចំណុចផ្លូវ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្វះស្វែងរកជនរងគ្រោះ ជាជនជាតិបរទេសខាងលេី ។ បន្ទាប់មកសមត្ថកិច្ចបានរកឃើញជនរងគ្រោះដោយបានអញ្ជើញពួកគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សួរនាំដំណើររឿងនិងជនរងគ្រោះបានដាក់ពាក្យបណ្តឹង ភ្លាម សមត្ថកិច្ចជំនាញកំពុងធ្វើការងារតាមជំនាញជាបន្ទាន់។

សូមបញ្ជាក់ថា ៖ ជនបរទេសជាជនរងគ្រោះ Christ និងមិត្តភក្តិ ដែលជាជនបរទេស តែងតែផលិតវីដេអូសរសើរពីកម្ពុជា ត្រូវបានចោរឆក់កាបូប នៅក្នុងទីក្រុងភ្នំពេញ។ 

ឯកសារ ប៉ាស្ព័រ កាតធនាគារ លុយត្រូវបានលោកចោរយកទៅទាំងអស់។ ចុងក្រោយChrist និយាយថា មានការសោកស្តាយ និងហួសចិត្តជាខ្លាំង ដោយសារលោកតែងតែព្យាយាមថតផ្សព្វផ្សាយល្អៗពី កម្ពុជា ទៅកាន់ពិភពលោក តែបែរជាចួបរឿងបែបនេះទៅវិញ។

គោរពជូនស្នងការនគរបាលរាជធានីភ្នំពេញ ជួយស្រាវជ្រាវចាប់ចោរនោះឱ្យបានក្នុងពេលឆាប់ៗខាងមុខផង៕

ដោយ ៖ សិលា


ចែករំលែក៖