ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២១នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណីទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមីនាម្សិលមិញនេះ។​ 

យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានបញ្ជាក់ថា​ ក្នុងចំណោមជនសង្ស័យចំនួន ២១នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ១៥នាក់(ស្រី ២នាក់)​ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៦នាក់(ស្រី ០នាក់) ។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែមីនា រួមមាន ៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ៣២៧,៨៨ក្រាម។​ កេតាមីន(Ke)​ ស្មេីនិង​ ១៤០,១៦ក្រាម។​ អុិចស្តាសុី(mdma)​ ស្មេីនិង​ ១៨៦,៩២ក្រាម។​ ហេរ៉ូអុីន(Heroine)​ ស្មេីនិង​ ១៦,៦៧ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៤អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ​៖ ៣អង្គភាព 

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,៣៤ក្រាម។

*២ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៧៩ក្រាម។

*៣ / ស្វាយរៀង៖ ជួញដូរ ៤ករណី ឃាត់ ១៣នាក់ ស្រី ១នាក់ ចាប់យកIce ៣០៧,៥២ក្រាម, Ke ១៤០,១៦ក្រាម, MDMA ១៨៦,៩២ក្រាម និងHeroine ១៦,៦៧ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៖ ១អង្គភាព

*១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១៦,២៣ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖