ភ្នំពេញ៖ បុរសម្នាក់ខណៈជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តឃ្លុបពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅលេីកំណាត់ផ្លូវមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តឃ្លុបដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C.1068 ធ្វេីដំណេីរតាមមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជេីងហេីយបានបេីកភ្លេីងសុំផ្លូវអែបចិញ្ចើមផ្លូវពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KQ 8313 ធ្វេីដំណេីរមកពីក្រោយលឿនជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ