ព័ត៌មានទាន់ហេតុការណ៍៖

លោកXi Jinping៖ ការអានសៀវភៅគឺជាបរិយាកាសម្យ៉ាង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុងអំឡុងពេលបើកមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ លោក Zheng Jiajian សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគរុកោសល្យFujianបានលើកឡើងទិន្នន័យមួយពេលថ្លែងសន្ទរកថា៖ អនីតិជនប្រទេសចិនគិតជាមធ្យមអានសៀវភៅ១១.៣៩ក្បាលក្នុងមួយឆ្នាំដែលចំនួននេះច្រើនជាងមនុស្សពេញវ័យ។ មជ្ឈដ្ឋានសាលាដែលអានសៀវភៅរំលេចចេញនូវទិដ្ឋភាពដ៏រស់រវើករុងរឿង។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនិងមានប្រសាសន៍ថា ក្នុងយុគសម័យឌីជីថល សង្គមអភិវឌ្ឍលឿនណាស់ អាចអង្គុយអានសៀវភៅដោយស្ងប់ចិត្ត និងអត់ធ្មត់គឺមិនងាយស្រួលឡើយ។

គេហទំព័រ «CCFR China state-controlled media » ក្នុងយុគសម័យឌីជីថល សេវាកម្មឌីគីថលដ៏ឆាប់រហ័សបានធ្វើឱ្យយើងទទួលបានព័ត៌មានយ៉ាងងាយស្រួល ក៏ប៉ុន្តែ មនុស្សក៏បានឃ្លាតពីការអានសៀវភៅជាបណ្តើរៗ។ ធ្លាប់តែយកចិត្តទុកដាក់អានសៀវភៅនៅទីស្ងប់ស្ងាត់ ស្វែងរកតម្រិះប្រាជ្ញាពីក្នុងអក្សរ ឥឡូវត្រូវបានជំនួសដោយព័ត៌មានរហ័ស និងសិល្បៈកម្សាន្តដ៏រ៉ាយប៉ាយជាបណ្ដើរៗ។

គេហទំព័រ «CCFR China state-controlled media » ពេលបច្ចុប្បន្ននេះ ក្នុងជីវភាពរស់នៅរបស់មនុស្ស ប្រើតែម្រាមដៃចុចនេះចុចនោះ ព័ត៌មានដ៏ច្រើនសន្ធឹកបានលេចចេញមកភ្លាមៗ។ ពេលទំនេរ ចូលមើលចំណងជើងព័ត៌មានពីរបី អត្ថបទខ្លីៗតាមបណ្តាញទំនាក់ទំនងសង្គមបានក្លាយទៅជាទម្លាប់របស់មនុស្ស ចំណែកឯការកាន់សៀវភៅមកអានបានប្រែទៅជាការសាកល្បងដែលកម្រខុសគេ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping មានប្រសាសន៍ថា ត្រូវផ្សារភ្ជាប់នូវការអានបែបឌីជីថលនិងការអានបែបប្រពៃណី ដើម្បីរក្សាគុណតម្លៃរបស់យើង។ ចាប់ពីការអានសៀវភៅរហូតដល់ការអប់រំ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីទំនើបបាននិងកំពុងជះឥទ្ធិពលលើគ្រប់វិស័យ។តើគួរគិតពិចារណាយ៉ាងដូចម្តេចចំពោះស្ថានភាពបែបនេះ?

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានឆ្លើយតបដោយចំចំណុចថា ទី១ត្រូវរៀនប្រើប្រាស់នូវឧបករណ៍ និងវិធីសាស្ត្រដែលបង្រៀនដោយបញ្ញាសិប្បនិម្មិតឱ្យទាន់សម័យកាល។ទី២គឺការអប់រំមិនអាចមើលរំលងលើការបណ្តុះបណ្តាលខាងប្រាជ្ញាស្មារតីរបស់សិស្សបានឡើយ មិនអាចបំបាត់ចោលនូវការបណ្តុះបណ្តាលសមត្ថភាពខាងការយល់ដឹងនិងសមត្ថភាពដោះស្រាយបញ្ហាឡើយ។

គេហទំព័រ «CCFR China state-controlled media » ការអានសៀវភៅគឺជាវិធីសាស្ត្រដ៏សំខាន់សម្រាប់ពង្រឹងការអប់រំខាងស្មារតី។«ប្រជាជនទាំងអស់អានសៀវភៅ»បានត្រូវសរសេរចូលក្នុងរបាយការណ៍រដ្ឋាភិបាលរយៈពេល១០ឆ្នាំជាប់ៗគ្នា។ ដូចលោកXi Jinpingមានប្រសាសន៍ថា ការអានសៀវភៅអាចធ្វើឱ្យមនុស្សរក្សាបាននូវការគិតពិចារណាយ៉ាងរស់រវើកនិងទទួលបានតម្រិះប្រាជ្ញា និងបណ្ដុះចេញនូវចំហាយសច្ចរបស់មនុស្ស៕

ដោយ ៖ សិលា


ចែករំលែក៖