ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មោទនភាពអង្គរ ខណៈភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ២មុឺននាក់ បានអញ្ជើញទស្សនាព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ សម្រាប់ថ្ងៃទី១ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ។
ប្រភពដដែលបន្តថា ជាមួយនឹងព្រឹត្តិការណ៍នាព្រឹកនេះ ភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងមានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយនឹងភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺពណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបាន៕
រូបភាព៖ Roma Lim & Nuchie