ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បានមានប្រសាសន៍ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ លោក សុខ ឥសាន បានមានប្រសាសន៍ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត) ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- រហូតមកដល់ពេលនេះរាប់ឆ្នាំហើយសកម្មជនបក្សប្រឆាំងនិងបក្សប្រកួតប្រជែងនៅតែផ្តាច់ខ្លួនចាកចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបន្តបន្ទាប់ទៀតអត់ឈប់ = បើតែយ៉ាងៗនេះតើនៅខ្លាំងអីទៀត?

២- គេឃើញតែទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រះសក់ស្ទើរអស់ពីក្បាល = ដោយសារធ្វើនយោបាយបរាជ័យរហូត។

៣- ចំណែកសម្តេចតេជោ ហ៊ុន សែន គេមិនឃើញសម្តេចជ្រុះសក់ឡើយ = ព្រោះគណបក្សប្រជាជនកម្ពុជាឈ្នះនិងជោគជ័យរហូត?

៤- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមថាមិនគិតពីលុយកាក់ = តែនិយមប្រមូលស្រោមសំបុត្រ?

៥- សេង សារី ថាបានកម្ទេចចារកម្មម្នាក់ = តែខ្លួនឯងជាចារកម្មរបស់ថ្នាក់ដឹកនាំ? ដេញគេបាន តែខ្លួនឯងរួចខ្លួន។

៦- របស់ដែលហៅថាចលនាជាតិតស៊ូ = ថាដណ្តើមប្រទេសកម្ពុជាមកឲ្យប្រជាជនកម្ពុជាវិញ តើប្រជាជនខ្មែរនៅឯណា ហើយកម្ពុជានៅឯណា ហើយចលនាជាតិតស៊ូកំពុងនៅឯណា សូមពិចារណា?

៧- តើពួកភូតនេះទៅរំដោះកម្ពុជាតាមផ្លូវណា = តើហ៊ានចូលទៅកម្ពុជាទេ មានកម្លាំងប៉ុន្មានកងពល?

៨- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមជាមេបោកភូតភររកលុយពីខ្មែរក្រៅស្រុក = វារត់ចោលស្រុកឃោសនាបំផ្លាញខ្មែរ។

៩- វាបានបំផ្លាញខ្មែរតាមរយៈឲ្យខ្មែរក្នុងនិងក្រៅប្រទេសឲ្យធ្វើសកម្មភាព = ដើម្បីឲ្យបានជាប់គុកអាលវាយកឡេះជេររាជរដ្ឋាភិបាលកម្ពុជាថាផ្តាច់ការ។

១០- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមធ្វើនយោបាយជីករណ្តៅកប់ខ្លួនឯង = ញុះញង់ឲ្យស្អប់ប្រទេសជិតខាងបិទផ្លូវគ្មានអីដើរ? ៕

ដោយ ៖ សិលា


ចែករំលែក៖