ប្រទេសថៃ ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រីថៃ បានឆ្លើយតបភ្លាមៗទៅនឹងការប្រកាសដំឡើងពន្ធរបស់អាមេរិក៣៦ភាគរយលើទំនិញថៃនាំចូលទៅអាមេរិក។ លោកស្រីបានអះអាងទៅកាន់ប្រជាជនថៃថា រឿងនេះពុំចាំបាច់បារម្ភនោះទេ ដោយសារតែមានវិធានការនានារួចហើយដើម្បីដោះស្រាយ។
សូមបញ្ជាក់ថា ៖ បណ្តាលប្រទេសនៅអាស៊ានទាំង ១០ ដែលលោកប្រធានាធិបតីអាមេរិកទី ៤៧ លោកដូណាល់ត្រាំប្រកាសយកពន្ធនាំចូលថ្មីដែលចូលជាធរមាននៅថ្ងៃទី ៣ ខែមេសានេះក្នុងនោះមានកម្ពុជាស្ថិតក្នុងប្រទេសជួរមុខដែលអាមេរិកយកពន្ធទំនិញដល់ទៅ ៤៩ភាគតាមពីក្រោយប្រទេសដូចខាងក្រោម៖
ឡាវ៖ ៤៨ ភាគរយ
វៀតណាម៖ ៤៦ ភាគរយ
មីយ៉ាន់ម៉ា៖ ៤៤ ភាគរយ
ថៃ៖ ៣៦ ភាគរយ
ឥណ្ឌូណេស៊ី៖ ៣២ ភាគរយ
ម៉ាឡេស៊ី៖ ២៤ ភាគរយ
ហ្វីលីពីន៖ ១៧ ភាគរយ
សិង្ហបុរី៖ ១០ ភាគរយ ។
ដោយឡែកភាគីចិន ដាស់ តឿន ភាគីអាមេរិក ឱ្យ លុបចោល វិធានការ យកពន្ធគយ ដោយ ឯកតោភាគី ភ្លាម៕
ដោយ ៖ សិលា