ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ កាន់តែស្និទ្ធស្នាល សំដៅពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក នៃប្រជាជន និងប្រជាជាតិទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ៖ នៅល្ងាចថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយលោក Bendito Dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី៣ ដល់៤ ខែមេសា ឆ្នាំ២០២៥។

ក្នុងជំនួប លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា រាប់ចាប់ពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយគ្នាឱ្យកាន់តែស្និទ្ធស្នាល សំដៅពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក នៃប្រជាជន និងប្រជាជាតិទាំងពីរ ៕

ដោយ ៖ សិលា


ចែករំលែក៖