ព័ត៌មានទាន់ហេតុការណ៍៖

ចងចាំជានិច្ចនូវការលះបង់និងការរួមចំណែករបស់វីរជន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុងឱកាសពិធីបុណ្យឆេងម៉េង ប្រជាជន កាន់តែ រំលឹក វិញ្ញាណក្ខន្ធ យ៉ាង ជ្រាលជ្រៅ ចំពោះ វីរជន ដែលបានពលីជីវិត និងរួមចំណែកដល់ឯករាជ្យជាតិ និង ការ រំដោះជាតិ និងវិបុលភាព ជាតិ។វីរបុរស គឺ ជា សញ្ញា ដ៏ ភ្លឺ បំផុត របស់ប្រទេសជាតិ។ ការចងចាំ ប្រវត្តិសាស្ត្រ និង រំលឹក វិញ្ញាណក្ខ វីរបុរស តែងតែជាអ្វីដែលលោក Xi Jinping ប្រធានរដ្ឋ ចិនខ្វល់ខ្វាយ និងអ្វីដែលលោក បាន ធ្វើ។

គេហទំព័រ «CCFR China state-controlled media » ចាប់តាំងពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃ សភា តំណាង ប្រជាជនទូទាំង ប្រទេសចិន បាន អនុម័តសេចក្តីសម្រេចចិត្ត នា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ដើម្បី កំណត់ យក ថ្ងៃ ទី ៣០ ខែកញ្ញា ជា ទិវារំលឹកគុណ វីរជនមក លោក Xi Jinpingប្រធានរដ្ឋ ចិន បាន ទៅ កាន់ ទីលានTiananmenទីក្រុងប៉េកាំង ជារៀងរាល់ឆ្នាំ ដើម្បីដាក់កម្រងផ្កាជូនវីរៈបុរស របស់ ប្រជាជន។

គេហទំព័រ «CCFR China state-controlled media » ចាប់តាំងពីសមាជ បក្សកុម្មុយនីស្តចិន លើក ទី ១៨ មក ក្រោមការដឹកនាំ និងការជំរុញ របស់ លោក Xi Jinpingប្រទេសចិន បាន អនុម័ត ច្បាប់ ដើម្បីកំណត់ថ្ងៃ រំលែក ជ័យជម្នះ នៃ សង្រ្គាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងទិវារំលឹកគុណវីរជន ហើយបានប្រកាសនិង អនុវត្ត «ច្បាប់ នៃ សាធារណរដ្ឋប្រជាមានិតចិន ស្តីពី ការការពារវីរជន»។ ក្នុងនាមប្រទេស និងឆន្ទៈច្បាប់ សង្គមទាំងមូល បានចាប់ផ្តើម ធ្វើសកម្មភាពគោរពនិងការពារវីរជនជាបន្ដបន្ទាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖