ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងចរចាជាមួយអាមេរិកដើម្បីរកដំណោះស្រាយ សមស្របណាមួយ

ចែករំលែក៖

ភ្នំពេញ ៖ តបទៅនឹងការដំឡើងពន្ធពី អាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា នឹងចរចាជាមួយអាម៉េរិកដើម្បីរកដំណោះស្រាយ សមស្របណាមួយ។

បើតាមសម្តេចធិបតី បញ្ហានេះអាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែ វាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ។

សម្តេចធិបតី បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ។

សូមបញ្ជាក់ថា ៖ ក្រុមប្រឆាំង១ដំបរស្វា កុំធ្វើការវែកញែក តាម Facebook តាមការនឹកឃើញ ដោយខ្លួនឯង របៀបអ្នកវិភាគដូរបាយសុីពីបរទេសធ្វើីអី ត្រូវយល់ថា ៖ ដល់ថ្នាក់ធ្វើមេដឹកនាំប្រទេសទាំងមូល សម្តេចធិបតី មានទស្សនៈវែងឆ្ងាយចេះគិតគូណាស់ហើយ គ្មានមេដឹកនាំណាចង់ឃើញសង្គមជាតិ ដែលខ្លួនដឹកនាំអន់ថយទេ។

នេះក៏ជាសារជូនជាពិសេសចំពោះ ក្រុមជ្រុលនិយមមួយក្តាប់តូច។

ចាំបាច់ ជឿជាក់លើ Samdech Thipadei Hun Manet, Prime Minister of Cambodia 🇰🇭

ដោយ ៖ សិលា


ចែករំលែក៖