ព័ត៌មានទាន់ហេតុការណ៍៖

លោក សរ សុដានី៖ បញ្ហារគ្រោះថ្នាក់ចរាចរណ៍ជាផ្នែកមួយយ៉ាងសំខាន់ក្នុងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព!!

ចែករំលែក៖

ខេត្តស្វាយរៀង:លោក សរ សុដានី អភិបាលរងខេត្តតំណាង លោកប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀង បានថ្លែងថា បញ្ហារគ្រោះថ្នាក់ចរាចរណ៍ជាផ្នែកមួយយ៉ាងសំខាន់ក្នុងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥

ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ សំណេះសំណាល រៀបចំកម្រងសំណួរ ចម្លើយ ដល់ប្រជាពលរដ្ឋ និងសាធារណៈជន កំពុងធ្វើដំណើតាមដងផ្លូវចំណុចនៅកែងភ្លើងស្តុបសួនច្បារ  នាយឧត្តមសេនីយ៍ ហុក ឡងឌី ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីជាជំនួយផ្នែកស្មារតីឱ្យយល់ដឹងបន្ថែម និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ។

លោក សរ សុដានី បន្តថា ក្រោមការដឹកនាំរបស់លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្ចាយរៀង តែងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង បានក្រើនរំលឹកដល់អាជ្ញាធរ កងកម្លាំងពាក់ពន្ធ័ជាប្រចាំ ជាពិសេស លោកអភិបាលខេត្តបានដាក់ចេញនូវផែនការដល់ក្រុមការងារសុវត្ថិភាពចរាចេណ៍ផ្លូវគោកថ្នាក់ខេត្តធ្វើការផ្សព្វផ្សាយអោយបានជាប្រចាំតាមគ្រប់រូបភាពអោយបានទូលំទូលាយ ដើម្បីបញ្ជ្រៀបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ អោយយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ អោយគោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាពគ្រប់ពេលបើកបរម៉ូតូលើដងផ្លូវផងដែរ។

សូមបញ្ជាក់ថា ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវការយល់ដឹងនូវសារសំឡេង ដល់សាធារណៈជនទូទៅដែលកំពុង ធ្វើដំណើរតាមដងផ្លូវសាធារណៈ ដោយមានអ្នកចូលរួមសរុបចំនួន ២៥៥ នាក់ ស្រី ៩៧ នាក់ ។  ក្នុងយុទ្ធនាការនេះ ក្រុមការងារសាខា និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ចែកជូននូវឯកសារពាក់ព័ន្ធ បណ្ណសុវត្ថិភាពក្នុងការបើកបរយានយន្ត ២០០ សន្លឹក ខិតប័ណ្ណដែលអ្នកបើកបរត្រូវយល់ដឹង ២០០ សន្លឹក សៀវភៅបើកបរទោចក្រយានយន្តត្រូវយល់ដឹង ២០០ ក្បាល សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ ក្បាល ខិតប័ណ្ណជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ ២០០ សន្លឹក សញ្ញាចរាចរណ៍

សំខាន់ៗ ១០ ផ្ទាំងសញ្ញាសិទ្ធអាទិភាពនៅត្រង់ផ្លូវប្រសព្វ ១០ ផ្ទាំង សញ្ញាសម្រាប់ថ្មើរជើង ១០ ផ្ទាំង សញ្ញាថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ១០ ផ្ទាំង ការកំណត់ទ្រូងរថយន្ត និងការកំណត់តមហំផ្ទុកទំនិញ ១០ ផ្ទាំង ស្លឹកយ័រចំណាំងផ្លាត ៥០០សន្លឹក បើពិសារគ្រឿងស្រវឹង កុំបើកបរ ២០០ សន្លឹក និងមានការរៀបចំជាកម្មវិធីសំណួរចម្លើយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ចែកមួកសុវត្ថិភាព ៦៥ មួក ដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវ (មួកសាខា ១៥ មួក មន្ទីរសាធារណៈការ និងដឹងជញ្ជូន ៥០ មួក ) ។

ដោយ៖សុថាន


ចែករំលែក៖