ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៥ នេះ បានផ្ញេីលិខិតជូនលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ស្តីអំពីការស្នេីចរចារលេីការអនុវត្តពន្ធនាំចូលរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។
ក្នុងលិខិតនោះ បានបញ្ជាក់ក្នុងលិខិតច្បាស់ថា កន្លងទៅកម្ពុជាយកពន្ធនាំចូលលេីផលិតផលពីអាមេរិកមិនលេីសពី ៣៥%។ ករណីនេះកម្ពុជា ស្នើសុំឱ្យមានការចរចាជាមួយរដ្ឋបាលរបស់អាមេរិក និងស្នើសុំឱ្យ ពិចារណាពន្យារពេលការអនុវត្តពន្ធដូចបានរៀបរាប់នេះ។
ព្រមជាមួយគ្នានេះ ដេីម្បីចូលរួមក្នុងការបង្ហាញពីទឹកចិត្ត និង ស្មារតីនៃការពង្រឹងកិច្ចសហការពាណិជ្ជប្រទេសទាំងពីរ កម្ពុជាប្តេជ្ញាចិត្ត ក្នុងការចូលរួមលេីកកម្ពស់ផលិតផលអាមេរិក ដោយនឹងទម្លាក់តម្លៃពន្ធលេី ១៩ប្រភេទផលិតផលពី ៣៥% មកត្រឹម ៥% ៕
ដោយ ៖ សិលា