ភ្នំពេញ៖ ជនសង្ស័យចំនួន ២៣នាក់ត្រូវបាននគរបាលនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាបង្ក្រាបបានជាបន្តបន្ទាប់ហើយយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមានការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គ ស្នងការ រងនគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ នៅរសៀលនេះសមត្ថកិច្ចបានធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យចំនួន២៣នាក់ដែលសមត្ថកិច្ចជំនាញនិងនៅតាមបណ្តាលខណ្ឌនានាស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៧ករណីនៅក្នុងក្នុងរយះ៣ថ្ងៃចាប់ពីថ្ងៃទី៩រហូតដលថ្ងៃទី១១ខែមេសានេះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងទៀតថា នៅក្នុងចំណោមជនសង្ស័យ២៣នាក់នៅក្នុងនោះមាន ៩នាក់ផ្ទុកនូវសាធាតុញៀននិង២នាក់ទើបតែចេញពីពន្ធនាគារ។នៅក្នុងចំណោម៧ ករណីនៅក្នុងនោះមានករណីឆក់៣ ករណី,ករណីលួចបន្លំ២ករណី,ករណីក្មេងទំនើងបង្កហិង្សាវាយតប់គ្នាទៅវិញឃាត់ខ្លួន៥ នាក់និងករណី: ក្លែងបន្លំឯកសណ្ឋាននគរបាលជាតិត្រូវបានកម្លាំងល្បាតនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលប៉ុស្តិ៍សំរោងក្រោមបង្ក្រាបបាន៦នាក់នៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ដោយឡែកចំពោះករណីឆក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ក្រាបបានជាបន្តបន្ទាប់ចំនួន ៦នាក់បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញខណ្ឌទួលគោកនិងខណ្ឌបឹងកេងកង។នៅក្នុងសកម្មភាពបានធ្វើឲ្យមហាជនមានការបង្ហោះនិងរិះគន់យ៉ាងខ្លាំង។ដោយមានបទបញ្ជលោក ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គ ស្នងការ រងនគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញនិងដឹកនាំ បញ្ជាផ្ទាល់ដោយ លោក ឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ស្នងការ រង ផែន ការងារ ព្រហ្មទណ្ឌកម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានស្រាវជ្រាវបង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់។ចំណែកករណីលួចបន្លំទម្លាក់យោងត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកងបង្ក្រាបបាន២នាក់និងករណីហិង្សានៅសង្កាត់ទួលសង្កែដែលមានការបង្ហោះនៅតាមបណ្ដាញសង្គមត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវឃាតខ្លួនបាន ៥ នាក់និងខណ្ឌច្បារអំពៅឃាត់បានជនសង្ស័យឆក់ចំនួន២នាក់។
លោកវរសេនីយ៍ឯក សំ វិច្ឆិកាបានឲ្យដឹងទៀតថា ពាក់ព័ន្ធនិងសមត្ថកិច្ចនគរបាលបើសិនបងប្អូនប្រជាពលរដ្ឋមានការសង្ស័យសូមប្ដឹងមកសមត្ថកិច្ចដើម្បីមានវិធានការ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកាក៏បានឱ្យដឹងទៀតថា នៅក្នុងរយៈពេល ៣ខែចុងក្រោយនេះដោយអនុវត្តតាមបទបញ្ជា ឯកឧត្តមស ថេត អគ្គស្នងការនគរបាលជាតិនិងមានការណែនាំពីឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ,កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នគរបាលនៅតាមបណ្ដាខណ្ឌនានាបានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យជាច្រើនគួរឲ្យកត់សម្គាល់។នៅក្នុងរយៈពេល ៣ខែនេះបទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន ១២២លើកលើ ១៤០លើកសមត្ថកិច្ចយើងបង្ក្រាបបានចំនួន ១១៦ករណីឃាត់ខ្លួនបានជនសង្ស័យចំនួន ១៧១នាក់គឺស្មើនឹង៩៥%។នៅក្នុងនោះបទល្មើសឧក្រិដ្ឋចំនួន២០ លើកបង្ក្រាបបាន១៩លើកនិងករណីមជ្ឈិមចំនួន១០២លើកបង្ក្រាបបាន ៩៧លើកឃាត់ខ្លួនជនសង្ស័យចំនួន ១២១ នាក់។ទាំងបទល្មើសឧក្រិដ្ឋនិងបទល្មើសមជ្ឈិមមានការថយចុះ។
នេះបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ សហការី