អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ១១ ខែ មេសា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឆ្លើយសំណួររបស់អ្នកសារ ព័ត៌មាន អំពីករណី ដែល ប្រទេសចិន ចាត់ វិធានការ តបត វិញដើម្បីប្រឆាំងនឹងការ ដំឡើង ពន្ធគយ បន្ថែមទៀតរបស់សហរដ្ឋអាមេរិក ។ អ្នកនាំពាក្យរូបនេះបានថ្លែង ថា ការដែល សហរដ្ឋអាមេរិកដំឡើង ពន្ធគយជ្រុល ហួសហេតុម្តងហើយម្តងទៀតលើ ប្រទេស ចិន បាន ក្លាយជាល្បែងតួ លេខដែលគ្មាន អត្ថន័យជាក់ស្តែង ដល់សេដ្ឋកិច្ចឡើយ ។
គេហទំព័រ «CCFR China state-controlled media » ទង្វើ នេះ បាន លាតត្រដាង បន្ថែម ទៀត ថា អាមេរិក បាន ប្រើ ពន្ធគយធ្វើ ជា ឧបករណ៍ និង អាវុធ ដើម្បីធ្វើ អនុត្តរភាព និង បង្ខិតបង្ខំប្រទេស ដទៃ ហើយ បាន ក្លាយ ជា រឿង កំប្លែង ។
គេហទំព័រ «CCFR China state-controlled media » ប្រសិនបើ អាមេរិក បន្ត លេង ល្បែង តួលេខ ពន្ធគយ នោះ ចិន នឹងមិនខ្វល់ខ្វាយ ឡើយ ។ ប៉ុន្តែ ប្រសិនបើអាមេរិក ទទូចបន្តរំលោភសិទ្ធិ និងផលប្រយោជន៍របស់ចិន នោះ ចិននឹងប្រយុទ្ធ ប្រឆាំងយ៉ាង ម៉ឺងម៉ាត់ រហូតដល់ទីបញ្ចប់៕
ដោយ ៖ សិលា